ព្រឹត្តិការណ៍

កងពលតូចកំាភ្លើងធំ អាមេរិកលេខ ៤១ ធ្វើសមយុទ្ធបាញ់ គ្រាប់ពិតលើដំបូង នៅអាល្លឺម៉ង់

បរទេស៖ កងទ័ពសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា កងវរសេនាតូចលេខ២ កងវរសេនាធំកាំភ្លើងធំលេខ៦ នៃកងពលតូចកំាភ្លើងធំលេខ៤១ នៅពេលថ្មីៗនេះ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅតំបន់ហ្វឹកហ្វឺន ក្នុងប្រទេសអាល្លឺម៉ង់។

លោកឧត្តមសេនីយ៍ Angel Llompart បានមានប្រសាសន៍ប្រាប់ថា “នេះគឺជាការបាញ់គ្រាប់ពិត ជាលើកដំបូងរបស់អង្គភាពមូលដ្ឋាន នៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ២០០៤មក ហើយវាគឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការត្រៀមលក្ខណៈឲ្យរួចរាល់របស់យើង ដែលបង្ហាញឲ្យឃើញថា ក្នុងពេលបច្ចុប្បន្ននេះ យើងអាចធ្វើការផ្លាស់ប្តូរ ទៅរកការបណ្ដុះបណ្ដាលរួមគ្នាកាន់តែច្រើន ជាមួយដៃគូនិងសម្ពន្ធមិត្តរបស់យើង” ។

គួរបញ្ជាក់ថា សមយុទ្ធ ដែលមានបំណងធានាឲ្យមានការត្រៀមលក្ខណៈរួចរាល់ជាស្រេច ក្នុងការពារសម្ពន្ធមិត្តនៅតំបន់អឺរ៉ុបនេះ គឺជាហាត់បាញ់គ្រាប់ពិតលើទីមួយរបស់កងទ័ពអាមេរិក តាំងពីបានដំណើរការជាថ្មី ហើយពលទាហាន បានធ្វើការងារតាំងពីខែកញ្ញាឆ្នាំមិញមកម្ល៉េះ ដើម្បីត្រៀមរៀបចំសមយុទ្ធនេះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top