ព្រឹត្តិការណ៍

អាមេរិករកឃើញរូងក្រោមដី សម្រាប់ការជួញដូរគ្រឿងញៀន នៅទល់ដែនជាមួយនឹងមិកស៊ិក

បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣០ខែមករានេះ បានឲ្យដឹងថាភ្នាក់ងារសហព័ន្ធ របស់រដ្ឋាភិបាលអាមេរិក ទើបតែបានប្រកាសថាខ្លួនរកឃើញផ្លូវរូងក្រោមដី រត់ពន្ធគ្រឿងញៀនមួយដែលលាតសន្ធឹងប្រហែល ៣ ភាគ ៤ ម៉ាយល៍ហើយវាត្រូវបានគេចាត់ទុកថា ជាផ្លូវរូងក្រោមដីសម្រាប់ការជួញដូរ គ្រឿងញៀនវែងជាងគេបំផុត នៅតាមព្រំដែនភាគនិរតីនៃប្រទេស ។

ផ្លូវរូងក្រោមដីដែលមានជម្រៅ រហូតទៅដល់៤៣០៩ហ្វូត គឺត្រូវបានគេដឹងថាអាចចាប់ផ្តើមចេញពីចំណុច នៃទីក្រុង Tijuana នៃប្រទេសមិកស៊ិកនិងស្ថិតនៅចំងាយតែ២៥០ហ្វីតប៉ុណ្ណោះ ពីទល់ដែនភាគខាងត្បុងចំណុចម្ខាងទៀត ស្ថិតនៅខាងក្រោមដីនៃទីក្រុងសាន់ឌីហ្គោ នៃទីក្រុងកាលីហ្វ័រញ៉ា ។

គួរឲ្យអស្ចារ្យនោះគឺធាផ្លូវក្រោមដីនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធខ្យល់ ខ្យល់អគ្គិសនីប្រព័ន្ធផ្លូវដែកនិងរទេះ ដ៏ធំទូលាយនិងមានជណ្តើរយន្តនៅច្រកចូលនីមួយៗ ទៀតផងដែលផ្តល់ភាពងាយស្រួលខ្លាំងមែនទែន ក្នុងការដឹកជញ្ជូនគ្រឿងញៀនឆ្លងព្រំដែន ដ៏តឹងរឹងបំផុតលើលោកបែបនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top