ព្រឹត្តិការណ៍

មហាសេដ្ឋីជប៉ុន Maezawa លុបចោលការស្វែងរក មិត្តស្រីទៅកម្សាន្ត ភពព្រះច័ន្ទ ទោះបីជាមានបេក្ខនារី ២៧,៧២២ នាក់ក៏ដោយ

តូក្យូ៖ មហាសេដ្ឋីជនជាតិជប៉ុនម្នាក់ ដែលបានប្រកាសការស្វែងរក ជាសាធារណៈមិត្តស្រីម្នាក់មានបំណងចូលរួម ជាមួយលោកក្នុងដំណើរទៅកាន់ទីអវកាស ត្រូវបានលុបចោលគម្រោងភ្លាមៗ កាលពីថ្ងៃព្រហស្បតិ៍ ទោះបីជាមានការទាក់ទាញបេក្ខជនជិត ៣០,០០០ នាក់ក៏ដោយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Yusaku Maezawa កាលពីដើមខែនេះ បាននិយាយថា លោកកំពុងស្វែងរកមិត្តរួម ដែលមានឆន្ទៈចូលរួមជាមួយលោក នៅពេលលោកធ្វើដំណើរនៅជុំវិញព្រះច័ន្ទ នៅឆ្នាំ២០២៣ ឬក្រោយមកទៀត ក្នុងនាមជាអ្នកដំណើរឯកជនដំបូងគេ ត្រូវធ្វើដំណើរតាមផ្លូវដែលផ្តល់ដោយលោក Elon Muskប្រធានក្រុមហ៊ុន SpaceX ។

ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍លោក Maezawa បានបំបាត់ក្តីសង្ឃឹម របស់មនុស្សរាប់ពាន់នាក់ ដោយលើកឡើងពីហេតុផលផ្ទាល់ខ្លួន ។ លោកសរសេរជាភាសាអង់គ្លេស នៅលើគណនី Twitter ថា ទោះបីខ្ញុំមានការប្តេជ្ញាចិត្តស្មោះត្រង់ ចំពោះការសម្តែងក៏ដោយ ក៏មានផ្នែកមួយដែលខ្ញុំនៅតែមានអារម្មណ៍ ច្របូកច្របល់អំពីការចូលរួមរបស់ខ្ញុំ ។

លោកបានបន្ថែមថា គិតថា ស្ត្រី ២៧,៧២២ នាក់ដែលមានចេតនា និងភាពក្លាហានបានប្រើពេលវេលា ដ៏មានតម្លៃរបស់ពួកគេដើម្បីធ្វើឲ្យខ្ញុំមានអារម្មណ៍ថា មានវិប្បដិសារីខ្លាំងណាស់ ។ លោក Maezawa ដែលជាអតីតប្រធានក្រុមហ៊ុនម៉ូដតាមអ៊ីនធើណេត Zozo ត្រូវបានគេស្គាល់ថា ជាមនុស្សពូកែរកប្រាក់កម្រៃ ជាសាធារណៈរួមទាំងការផ្តល់សាច់ប្រាក់ ដល់ប្រជាជននៅលើបណ្តាញសង្គម Twitter៕ ដោយ៖លី ភីលីព

Most Popular

To Top