តៃប៉ិ៖ ក្រុមហ៊ុន Foxconn នឹងចាប់ផ្តើមផលិតរបាំងមុខ រួមជាមួយផលិតផលរបស់ Apple នៅរោងចក្រ Shenzhen របស់ខ្លួន ក្រោយពីក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចធំជាងគេបំផុត នៅលើពិភពលោកបានប្រកាសឆ្លើយតប ទៅនឹងការផ្ទុះឡើងនៃមេរោគឆ្លងវីរុសនេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។
សេចក្តីថ្លែងការណ៍ជាពាក្យចំនួន ១២០០ របស់ Foxconn នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម WeChat បាននិយាយថា របាំងមុខឥឡូវនេះគឺជាឧបករណ៍ស្តង់ដារ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត ។ រាល់ការរាប់លើកទី២នៅក្នុងការប្រយុទ្ធនេះ យើងអាចធានាបាននូវការផ្គត់ផ្គង់ទំនិញទាំងនេះ កាន់តែឆាប់យើងអាចបញ្ឈប់ការរាលដាល បានជួយសង្គ្រោះជីវិត និងឆ្លងកាត់គ្រាលំបាកទាំងនេះ ។
ត្រូវបានគេស្គាល់ផងដែរដោយឈ្មោះផ្លូវការរបស់ខ្លួនថា Hon Hai Precision Industry ក្រុមហ៊ុនFoxconn ផ្គុំទូរស័ព្ទ iPhone របស់ Apple ក៏ដូចជាឧបករណ៍សម្រាប់ម៉ាកអន្តរជាតិផ្សេងទៀត ។ បណ្តាញរោងចក្រធំៗរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិនគ្រោងនឹងដំណើរការឡើងវិញនៅថ្ងៃទី១០ ខែកុម្ភៈបន្ទាប់ពីការឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិន ដែលបណ្តាលមកពីការផ្ទុះឡើងនៃវីរុសនៅវ៉ូហាន បានឈានដល់ជាង ២០ ប្រទេសហើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់ Foxconn បាននិយាយថា យើងបានទទួលជោគជ័យក្នុងការផលិតតេស្ត ហើយកំពុងដាក់ពាក្យសុំវិញ្ញាបនប័ត្រ។ យើងរំពឹងថានឹងអាចផលិតរបាំងមុខចំនួន ២០ លានមុខនៅចុងខែកុម្ភៈ។
ការរីករាលដាលនៃជំងឺនេះបានជំរុញឲ្យក្រសួងការបរទេសចិន អំពាវនាវដល់សហគមន៍អន្តរជាតិ សម្រាប់ការបរិច្ចាគក្នុងការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រ រួមទាំងរបាំងមុខ សម្លៀកបំពាក់ការពារ និងវ៉ែនតាការពារសុវត្ថិភាព៕ ដោយ៖លី ភីលីព