បរទេស ៖ ទីបញ្ជាការអឺរ៉ុប របស់សហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់ នៅថ្ងៃចន្ទសប្ដាហ៍នេះថា យន្តហោះទម្លាក់គ្រាប់បំបាំងកាយ B-2 ត្រូវបានបញ្ជូនទៅកាន់ប្រទេស ព័រទុយហ្គាល់ ដើម្បីចូលរួមក្នុងវគ្គហ្វឹកហាត់ និងចូលរួមជាមួយប្រតិបត្តិការ របស់អឺរ៉ុប ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការនៅអឺរ៉ុបរបស់អាមេរិក បាននិយាយប្រាប់ថា កងកម្លាំងបំពេញភារកិច្ចទ័ព អាកាសសហរដ្ឋអាមេរិក ដែលរួមមានទាំងយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-2 និងយន្តហោះធ្វើប្រតិបត្តិការ ចាក់សាំងក្នុងអាកាស KC-10 បានចាកចេញពីសហរដ្ឋអាមេរិក និងនៅថ្ងៃចន្ទសប្ដាហ៍នេះ បានទៅដល់មូលដ្ឋានទ័ពអាកាស Lajes Field លើក្រុមកោះ Azores Islands ប្រទេសព័រទុយហ្គាល់។
ទីបញ្ជាការនៅអឺរ៉ុបរបស់អាមេរិក បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា យន្តហោះនឹងធ្វើប្រតិបត្តិការ នៅខាងក្រៅបន្ទាយយោធាផ្សេងៗ នៅតំបន់ទទួលខុសត្រូវ របស់ទីបញ្ជាការអឺរ៉ុប របស់សហរដ្ឋអាមេរិក ហើយការបញ្ជូនយន្តហោះ ទម្លាក់គ្រាប់យុទ្ធសាស្ត្រទៅអឺរ៉ុបនេះ ផ្តល់ភាពស្និទ្ធសាល ដល់សមាជិកអាកាសយានិក និងបង្ហាញពីការប្តេជ្ញារបស់អាមេរិក ដែលមានចំពោះសម្ពន្ធមិត្តនិងដៃគូនានា” ៕
ប្រែសម្រួល៖ប៉ាង កុង


