អាមេរិក៖ ការស្ទង់មតិភូគព្ភសាស្ដ្រថ្មីបានរកឃើញថា លំហូរទឹកទន្លេដ៏ធំបានថយចុះ ២០ភាគរយ ក្នុងសតវត្សរ៍កន្លងមកហើយ ការប្រែប្រួលអាកាសធាតុ គឺជាបុព្វហេតុនៃការ បាត់បង់ជាងពាក់កណ្តាល ដូច្នេះការផ្លាស់ប្តូរអាកាសធាតុ បានធ្វើដំណើរឆ្ពោះទៅទន្លេ Colorado តែម្តង នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការឡើងកម្ដៅផែនដីកំពុងកាត់បន្ថយ បរិមាណព្រិលដែលកំពុងបង្កើនការហួតទឹក។ ទិន្នន័យបង្ហាញថា មានទឹកប្រមាណ១,៥ ពាន់លានតោនបាត់ពីទន្លេ ដែលស្មើនឹងការប្រើប្រាស់ទឹក ប្រចាំឆ្នាំរបស់ជនជាតិអាមេរិក ១០លាននាក់។
ក្រុមការងារបានរកឃើញថា លំហូរបានធ្លាក់ចុះ ៩,៣ ភាគរយសម្រាប់សីតុណ្ហភាព នីមួយៗកើនឡើងលើសពី ១,៨ អង្សាហ្វារិនហៃ។ អ្នកវិទ្យាសាស្ត្រ ២នាក់ នៅទីភ្នាក់ងារភូគព្ភសាស្ដ្រអាមេរិក បានរកឃើញការថយចុះដោយ បង្កើតគំរូគណិតវិទ្យានៃ ចលនាទឹកនៅអាងទន្លេ Colorado ខាងលើសម្រាប់រយៈពេលពីឆ្នាំ ១៩១៣ ដល់ឆ្នាំ ២០១៧ ។
អ្នកទាំង២បានប្រមូលទិន្នន័យ ប្រវត្តិសាស្រ្តនៃសីតុណ្ហភាព និងទឹកភ្លៀងនៃទឹកទន្លេកាលពីសតវត្សរ៍មុន ក៏ដូចជាទាញអានចេញពីវិទ្យុសកម្ម។ ពួកគេបានសង្កេតឃើញថា កម្ដៅផែនដីបាននាំឲ្យមានការ ថយចុះកញ្ចប់ព្រិលជារៀងរាល់ឆ្នាំ បរិមាណព្រិលដែលកកកុញ។
ដូច្នេះប្រសិនបើមានព្រិលតិច និងតិចវានឹងរលាយមុន និងដើមនិទាឃរដូវនីមួយៗ។ ដោយមានព្រិលតិចគ្របលើដី ក្នុងអាងទន្លេគឺស្រូបយក ពន្លឺព្រះអាទិត្យច្រើន ជំនួសឲ្យព្រិលវិញ ៕
ដោយ៖ លី ភីលីព