ព្រឹត្តិការណ៍

យោធាអាមេរិក រងការវាយប្រហារ ដោយដ្រូននៅស៊ីរី មិនទាន់ដឹងអ្នកនៅ ពីក្រោយនៅឡើយ

បរទេស៖ នៅថ្ងៃទី១១ ខែមីនា ឧត្តមសេនីយ៍នៃកងកម្លាំងម៉ារីនអាមេរិក ដែលទទួលបន្ទុកបញ្ជាការកណ្តាល បានបញ្ជាក់ ថាទាហានអាមេរិកនៅក្នុងប្រទេសស៊ីរី ត្រូវបានវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក ។

ឧត្តមសេនីយ៍រូបនេះបាន និយាយទៀតដែរថា ទោះបីជាយ៉ាងការវាយប្រហារ ដោយដ្រូនមិនមានច្រើន ដូចរបាយការណ៍បានបង្ហាញ ប៉ុន្តែជឿជាក់ថា ការគំរាមកំហែងនៃការវាយប្រហារ ដោយដ្រូនគឺបានកំពុងក្លាយទៅជា ការព្រួយបារម្ភបំផុតមួយសម្រាប់ អាមេរិកដែលមានវត្តមាននៅស៊ីរី។

ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះការវាយប្រហារ ដោយដ្រូននៅស៊ីរីលើកនេះ នៅមិនទាន់មានអ្នកណាហ៊ាន កំណត់ច្បាស់អំពីក្រុមដែលស្ថិតនៅ ពីក្រោយផែនការនេះនៅឡើយទេ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top