ព្រឹត្តិការណ៍

កូរ៉េខាងជេីង​ ហាមពលរដ្ឋមិនឲ្យ ប្រេីសេវាដឹកជញ្ជូ​សាធារណៈ​ ប្រសិនបេីមិនពាក់ម៉ាស់ការពារ

សេអ៊ូល៖​ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាន រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា​ ប្រទេសកូរ៉េខាងជើង​ បានហាមឃាត់ប្រជាជនមិនឱ្យប្រើប្រាស់មធ្យោបាយ ធ្វើដំណើរសាធារណៈដោយមិនពាក់ម៉ាស់ការពារ​ ជាវិធានការបង្ការទុកជាមុន​ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកីរ៉ូណាថ្មីនេះ។

ប្រទេសកូរ៉េខាងជើង​ មិនបានរាយការណ៍អំពីការផ្ទុះឡើងនៃជំងឺផ្តាសាយកូវីដ-១៩ នោះទេប៉ុន្តែគេបានរាយការណ៍ថា​ បានដាក់មនុស្សរាប់ពាន់នាក់នៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្ត​ ចំពោះការឆ្លងមេរោគ​ ដែលមានសក្តានុពល​ និងចាត់វិធានការបង្ការផ្សេងៗរួមទាំងការបិទព្រំដែនរបស់ខ្លួន​ និងការដាក់ឲ្យ នៅដាច់ឆ្ងាយពីគ្នាជាដេីម។ 

កាសែត​ Rodong Sinmun ដែលជាកាសែតផ្លូវការរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង បានផ្សាយរឿងរ៉ាវ​ ស្តីពីគោលការណ៍ណែនាំចុងក្រោយ របស់ក្រុងព្យុងយ៉ាង​ សម្រាប់ពលរដ្ឋរបស់ខ្លួនក្នុងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈដែលតម្រូវឲ្យអ្នកដំណើរពាក់ម៉ាស់​ និងអនាម័យដៃមុនពេលឡើងជិះរថភ្លើង​ រថភ្លើងក្រោមដី​ ឡានក្រុង​ និងរថយន្តតាក់ស៊ី៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top