បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានធ្វើការប្រកាសថា កងទ័ពជើងទឹកអាមេរិក ទើបបានផ្តល់ឲ្យក្រុមហ៊ុន ការពារជាតិ Raytheon នូវកំណែប្រែកុងត្រា មានទំហំទឹកប្រាក់ ៣៩២,៤លានដុល្លារ សម្រាប់ផលិតកម្ម មីស៊ីលយុទ្ធសាស្ត្រ ឲ្យកងទ័ពអាកាស កងទ័ពជើងទឹក និងឲ្យដល់រដ្ឋាភិបាលបរទេសផ្សេងៗ។
កិច្ចព្រមព្រៀងគ្នា លើកុងត្រាថ្មីនេះ គឺបានកែប្រែកុងត្រា កាលពីមុន ដែលផ្តល់ឲ្យកាលពីខែកញ្ញា ឆ្នាំ២០១៨ សម្រាប់ការជួសជុលមីស៊ីលស្ទាក់ដំណើរ ក្នុងអាកាស AIM និងមីស៊ីលសម្រាប់ហ្វឹកហាត់ ក្នុងដែនអាកាស CATMs។
ស្ថិតក្រោមកំណែប្រែថ្មីនេះ ក្រុមហ៊ុន Raytheon នឹងអនុវត្តជម្រើស សម្រាប់ផលិតកម្ម និងការបញ្ជូនឲ្យនូវមីស៊ីល AIM-9X មីស៊ីលយុទ្ធសាស្ត្រ ក៏ដូចជាមីស៊ីល សម្រាប់ហ្វឹកហាត់ដែនអាកាស និងមីស៊ីលសម្រាប់តេស្ត ព្រមទាំងគ្រឿង សម្ភារៈពាក់ព័ន្ធផ្សេងៗ៕
![](https://lookingtoday.com/wp-content/uploads/2020/03/305-1024x768.jpg)
ប្រែសម្រួល៖ប៉ាង កុង
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)