ព្រឹត្តិការណ៍

កូរ៉េខាងជើង និយាយបង្អាប់ គម្រោងសេអ៊ូល ដាក់តំបន់ស គ្មានយោធា ជាបេតិកភ័ណ្​ឌពិភពលោក

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ របស់កូរ៉េខាងជើង នៅពេលថ្មីៗនេះ បាននិយាយថា ការជំរុញរបស់កូរ៉េខាងត្បូង ឲ្យចារឹតតំបន់ស គ្មានយោធាកូរ៉េ ជាបេតិកភ័ណ្ឌពិភពលោក របស់អង្គការយូណេស្កូ គឺជាគំនិតចម្លែក ដោយបង្ហាញ ឲ្យឃើញពីការយល់ឃើញខុសគ្នា អំពីព្រំដែនដែលខ័ណ្ឌចែក កូរ៉េទាំងពីរ។

ទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ របស់ទីក្រុងព្យុងយ៉ាង Uriminzokkiri បាននិយាយថា ផែនការរបស់រដ្ឋបាល បេតិកភ័ណ្ឌវប្បធម៌ របស់ទីក្រុងសេអ៊ូល ចុះឈ្មោះតំបន់សគ្មានយោធា ជាតំបន់បេតិកភ័ណ្ឌពិភពលោក រួមជាមួយកូរ៉េខាងជើងនោះ គឺមិនសមស្រប ព្រោះជានិមិត្តរូប នៅពីក្រោយព្រំដែន មានកម្លាំងការពារដ៏ខ្លាំងក្លា។

កាសែតកូរ៉េខាងជើង Uriminzokkiri នោះបាននិយាយថា “អស់រយៈកាល៧០ឆ្នាំមកនេះ តំបន់គ្មានយោធា នៃខ្សែបន្ទាត់សីមាយោធា គឺជានិមិត្តរូបមួយ នៃការបែកបាក់ជាតិ ការឈឺចាប់ ការប្រឈមមុខដាក់គ្នា និងភាពជាសត្រូវនឹងគ្នា ហើយវានៅតែជាទីតាំង ប្រឈមមុខយោធាដ៏ខ្លាំងក្លា រវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង”៕


ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top