ព្រឹត្តិការណ៍

ការវាយប្រហារ របស់ពួកតាលីបង់ សម្លាប់កងទ័ព និងប៉ូលីស២៥នាក់ នៅប៉ុស្តិ៍ត្រួតពិនិត្យ អាហ្វហ្គានីស្ថាន

បរទេស៖ មន្ត្រីអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារមួយ មុនពេលព្រឹកព្រលឹមកាលពីថ្ងៃសុក្រ នៅកន្លែង​ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ បានសម្លាប់ទាហាន និងប៉ូលីសជាច្រើននាក់ នៅក្នុងខេត្ត ហ្សាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។

អាជ្ញាធរបាននិយាយប្រាប់ឲ្យដឹងថា មនុស្សចំនួន២៥នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះ ហើយមន្ត្រីស៊ើបអង្កេតបានជឿថា មានសមាជិកកងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថានមួយចំនួន បានជួយក្នុងការវាយប្រហារ នៅឯអគារទីបញ្ជាការចម្រុះ របស់ប៉ូលីសនិងកងទ័ព ក្នុងបន្ទាយ fortress។

គួរបញ្ជាក់ថា ការវាយប្រហារនៅក្នុងខេត្ត ហ្សាប៊ុល ដែលជាទីឈរជើងដ៏យូរអង្វែង របស់ពួកសកម្មប្រយុទ្ធនោះ គឺបានកើតមានឡើង ស្របពេលដែលមេដឹកនាំ អាហ្វហ្គានីស្ថាន និងពួកតាលីបង់ ធ្វើការចរចាគ្នាពីលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាព ដែលរៀបចំឡើង កាលពីដើមខែនេះ រវាងពួកសកម្មប្រយុទ្ធ និងមន្ត្រីសហរដ្ឋអាមេរិក ហើយកិច្ចព្រមព្រៀងនោះ គឺមានគោលដៅឲ្យដក កងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីមានវត្តមា នៅទីនោះជិត២០ឆ្នាំ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top