ព្រឹត្តិការណ៍

កិច្ចប្រជុំកំពូលក្រុម G7 នឹងធ្វើឡើងតាមរយៈ វីដេអូខន់ហ្វឺរ៉េន ដើម្បីបញ្ចៀស ការឆ្លងវីរុសកូរ៉ូណា

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានរាយការណ៍មកថា កាលពីថ្ងៃព្រហស្បតិ៍ សេតវិមាន បានឲ្យដឹងថា កិច្ចប្រជុំកំពូលរបស់ក្រុម G7 ដែលគ្រោងនឹងធ្វើឡើងនៅ Camp David នៅក្នុងខែមិថុនា នឹងត្រូវលុបចោលវិញ ដោយសារវីរុសកូរ៉ូណា ហើយបណ្តាមេដឹកនាំទាំងឡាយ នឹងជួបពិភាក្សាគ្នា ដោយធ្វើឡើងតាមរយៈ វីដេអូខន់ហ្វឺរ៉ែន វិញ ។

អ្នកនាំពាក្យមកពីសេតវិមាន លោក Judd Deere បានត្រូវដកស្រង់សម្តី ដោយសារព័ត៌មាន The Hill បានថ្លែងថា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងអ្នករៀបចំកិច្ចប្រជុំក្រុម G7 សម្រាប់ឆ្នាំ២០២០ លោក Larry Kudlow បានជូនដំណឹង ដល់សហដៃគូរបស់គាត់ថា កិច្ចប្រជុំកំពូលក្រុម G7 ដែលសហរដ្ឋអាមេរិក រៀបចំឡើងក្នុងនាមជាម្ចាស់ផ្ទះ នៅក្នុងខែមិថុនា នៅឯ Camp David នោះ ពេលនេះ នឹងត្រូវធ្វើឡើង តាមរយៈវីដេអ៊ូខន់ហ្វឹរ៉ែន វិញ ។

លោក Deere បានបញ្ជាក់ថា ការធ្វើដូច្នេះ ដើម្បីធានាបាន ដល់ប្រទេសនីមួយៗ នឹងផ្តោតសំខាន់ សម្រាប់អ្នកទាំងអស់គ្នា នៃប្រភពទាំងឡាយរបស់ខ្លួន លើការឆ្លងតបទៅនឹង បញ្ហាសុខភាព និងការប្រឈមមុខ នឹងសេដ្ឋកិច្ច នៃការវាយលុកដោយជំងឺ COVID-19 ។

បើយោងតាមទិន្នន័យចុងក្រោយ ដែលទទួលបានដោយសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា បច្ចុប្បន្ននេះ គេបញ្ជាក់ថា មានជាង១៣.០០០ករណីនៃជំងឹ COVID-19 នៅសហរដ្ឋអាមេរិក ជាមួយគ្នានេះដែរ មានអ្នកស្លាប់ ចំនួន១៧៦នាក់ហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top