តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បានឲ្យដឹងថាខ្លួននឹងបញ្ឈប់ បណ្តាញផលិតកម្មចំនួន ៧ នៅរោងចក្រក្នុងស្រុកចំនួន ៥ ចាប់ពីថ្ងៃទី០៣ ខែមេសា ដើម្បីសម្រួលដល់តម្រូវការពិភពលោកដែល មានភាពយឺតយ៉ាវ បន្ទាប់ពីការផ្ទុះឡើង នៃមេរោគឆ្លងវីរុសកូរ៉ូណា ក្នុងការផ្អាកផលិតដំបូង នៅក្នុងប្រទេសជប៉ុន។
ក្នុងចំណោមក្រុមហ៊ុនទាំង ៥ ក្រុមហ៊ុនតូយ៉ូតា នឹងបញ្ឈប់រាល់ប្រតិបត្តិការ ទាំងអស់នៅឯរោងចក្រ Tsutsumi និង Tahara របស់ខ្លួនក្នុងខេត្ត Aichi នៅកណ្តាលប្រទេសជប៉ុន រយៈពេល ៣ និង ៦ ទៅ ៨ ថ្ងៃ ដេីម្បីធ្វើការរៀងៗខ្លួន។
ផលិតកម្មរថយន្តត្រូវបានរំខាននៅក្នុងប្រទេស ជាច្រើនរួមទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប បន្ទាប់ពីវីរុសកូរ៉ូណា បានរីករាលដាលរំខានដល់ ចង្វាក់ផ្គត់ផ្គង់ និងរារាំងកម្មករពីការធ្វើដំណើរទៅកាន់រោងចក្រ ខណៈដែលរដ្ឋាភិបាលបានដាក់ កម្រិតលើប្រជាជន មិនឲ្យចាកចេញពីផ្ទះ៕
ដោយ ឈូក បូរ៉ា