ព្រឹត្តិការណ៍

កូរ៉ូណា៖ មនុស្សឆ្លៀតឱកាសរួមភេទ ជាមួយកុមារ រាប់ពាន់នាក់ តាមអ៊ីនធើណេត ក្នុងពេលចាក់សោនៅក្នុងផ្ទះ

អាមេរិក៖ ក្រុមអ្នកស៊ើបអង្កេត បានព្រមានថា ក្មេងស្រីសិស្សសាលា មានហានិភ័យបន្ថែម ពីការរួមភេទ ជាមួយកុមារ នៅពេលពួកគេ នៅស្ថិតក្នុងផ្ទះអំឡុងពេល មានវិបត្តិជំងឺកូរ៉ូណា ដោយសារតែពួកគេ ចាប់ផ្តើមចំណាយពេលច្រើន តាមប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយពី Sky News។

នៅក្នុងការវាយតម្លៃថ្មីមួយ ទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ(NCA)និយាយថា មានអ្នករំលោភបំពានផ្លូវភេទ យ៉ាងតិច ៣០០.០០០ នាក់ដែលកំពុងគំរាមកំហែង ដែលអ្នកខ្លះកំពុងពិភាក្សា អំពីវិធីកេងចំណេញ ពីការបិទទ្វារសាលារៀន។
ការស្ទង់មតិដាច់ដោយឡែកមួយ បានបង្ហាញថា ១០ភាគរយនៃសិស្សសាលា អះអាងថា ពួកគេអាចធ្វើបាន តាមដែលពួកគេ ចង់បានតាមអ៊ីនធើណេត ខណៈពួកគេកំពុងស្ថិតនៅក្នុងផ្ទះ។

NCA កំពុងជំរុញឲ្យកុមារ ឪពុកម្តាយ និងអ្នកថែទាំត្រូវធានាថា ពួកគេមានសុវត្ថិភាព តាមអ៊ីនធើណេត ហើយបានដាក់ចេញកញ្ចប់ជំនួយ អប់រំដើម្បីប្រើប្រាស់ ក្នុងការអប់រំនៅតាមផ្ទះ។ នាយកអង្គការ NCA លោក Rob Jones បានមានប្រសាសន៍ថា ទោះបីយើងកំពុងធ្វើការជុំវិញវីរុស ដូចមនុស្សដទៃទៀតក៏ដោយ យើងកំពុងបន្តតាមរកជនល្មើស តាមអ៊ីនធើណេត មានហានិភ័យខ្ពស់ ដើម្បីធានាថា ពួកគេត្រូវបានចាប់ខ្លួន ហើយកុមារត្រូវបានការពារ។

លោកបានបន្តថា ការការពារបទល្មើសកើតឡើង តែងតែមានសារសំខាន់ហើយ ឥឡូវនេះមានច្រើនជាងពេលណា ដែលមានចរាចរណ៍តាមអ៊ីនធណេត និងការកើនឡើង ដែលអាចកើតមានចំពោះកុមារ៕ ដោយ៖លី ភីលីព

Most Popular

To Top