ព្រឹត្តិការណ៍

អាមេរិក កោះហៅ អតីតទាហានពេទ្យ ជាង២៥០០០នាក់មកវិញ ដើម្បីការងារ ប្រយុទ្ធនឹងកូរ៉ូណា

បរទេស ៖ ថ្ងៃអាទិត្យទី១២ ខែមេសានេះអតីតទាហាន ដែលធ្លាប់ហ្វឹកហាត់ ផ្នែកជំនាញពេទ្យ ប្រមាណជាជាង២៥០០០នាក់ ហើយដែលត្រូវបានរដ្ឋាភិបាល អាមេរិកកោះហៅមកវិញ ដើម្បីចូលរួមយុទ្ធនាការ ប្រយុទ្ធប្រឆាំងទៅនឹងវិរុស កូរ៉ូណា ក្រោយពេលដែលស្ថានភាព ឆ្លងរាតត្បាតហាក់កាន់ តែអាក្រក់ឡើង ក្នុងប្រទេសនេះ។

កងកម្លាំងទាំងនេះ ត្រូវបាន អនុញ្ញាតិ ឲ្យមានឈ្មោះចូលនិវត្តន៍ និងដកឈ្មោះចេញពីទាហាន ជំនាញ ប៉ុន្តែត្រូវបានរដ្ឋាភិបាល ប្រកាសកោះហៅមកវិញ តាមរបៀបស្ម័គ្រចិត្ត និងបំពាក់ឯកសណ្ឋានឡើងវិញ និងត្រូវបន្តបញ្ជូនទៅកាន់តំបន់ ដែលកំពុងរងការវាយប្រហារ ដោយការឆ្លងធ្ងន់ធ្ងរ នៅក្នុងប្រទេស។

គួរបញ្ជាក់ថា ចំនួនទាហានជំនាញពេទ្យទាំងនោះ មានប្រមាណជា៨០០០០០នាក់ ដែលនេះមានន័យថា មានតែ៣ភាគរយប៉ុណ្ណោះ ដែលបានស្ម័គ្រចិត្តត្រឡប់មកវិញ តាមការកោះហៅ លើកនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top