ព្រឹត្តិការណ៍

លោកយាយអាយុ១០៦ ក្លាយជាមនុស្សចាស់ជាងគេ ដែលបានសះស្បើយ ពីកូវីដ១៩នៅអង់គ្លេស ហើយប្រើពេលត្រឹម៣សប្តាហ៍

បរទេស៖ នៅថ្ងៃពុធ ទី១៥ ខែមេសានេះ បានឲ្យដឹងថា អ្នកជំងឺដែលត្រូវបានទទួលស្គាល់ថា មានអាយុចាស់ជាងគេបំផុត នៅអង់គ្លេសម្នាក់ ដែលបានជាសះស្បើយ ពីមេរោគកូវីដ១៩ ហើយគាត់ប្រើពេលត្រឹម តែ៣សប្តាហ៍ប៉ុណ្ណោះ ដើម្បីប្រយុទ្ធជាមួយ នឹងមេរោគដ៏កាចសាហាវនេះ។

លោកយាយ Connie Titchen ដែលត្រូវបានគេដឹងថា បានកើតនៅក្នុងឆ្នាំ១៩១៣ និងធ្លាប់បានរស់នៅក្នុងសម័យ សង្គ្រាមលោកលើទី១ផងនោះ បានក្រុមគ្រូពេទ្យនៃទីក្រុងBirminham អនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ហើយបន្ទាប់ពីគាត់ ត្រូវបានតេស្តរកឃើញ វិជ្ជមានពីវិរុសកូរ៉ូណា និងបន្តព្យាបាលនៅទីនោះ។

លោកយាយគិតមកដល់ឆ្នាំនេះ មានអាយុ១០៦ទៅហើយ ត្រូវបានគេចាត់ទុកថា ជាអ្នកជំងឺដែលមានអាយុចាស់ជាងគេ បានជាសះស្បើយពីកូរ៉ូណា និងដោយប្រើពេលវេលាត្រឹមតែ ៣សប្តាហ៍។ លោកយាយបានបញ្ជាក់ ពីអារម្មណ៍សប្បាយរីករាយ និងទន្ទឹងរង់ចាំជួបជុំជាមួយនឹងគ្រួសារ របស់លោកយាយវិញថា ស្ទើរតែមិនជឿថា ខ្លួនឯងអាចយកជ័យជំនះ លើជំងឺរាតត្បាតមួយនេះឡើយ៕

ប្រែសម្រល៖ស៊ុនលី

Most Popular

To Top