ព្រឹត្តិការណ៍

រុស្សី បង្ហាញបំណងចរចា ជាមួយនឹងអាមេរិក សាជាថ្មីលើបញ្ហា កិច្ចព្រមព្រៀងអាវុធ

នៅថ្ងៃពុធទី១៥ ខែមេសានេះ រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergei Lavrov បាននិយាយថា រុស្សីបានត្រៀមខ្លួនរួចជាស្រេច ហើយក្នុងការពិភាក្សាជាមួយ នឹងអាមេរិកពាក់ព័ន្ធទៅនឹង បញ្ហាសព្វាវុធ និងកិច្ចព្រមព្រៀងនានា ។

លោកបានបញ្ជាក់ ទៀតថា កិច្ចពិភាក្សាទាំងនោះគឺ ជាផ្នែកមួយ នៃយុទ្ធសាស្ត្រ ដើម្បីសេ្ថរភាពភាគីទាំងពីរក៏ ដូចជាពិភពលោក ។
កិច្ចព្រមព្រៀង អាវុធកាលពី សម័យសង្គ្រាមត្រជាក់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ខណៈដែលទំនាក់ទំនងរបស់រុស្ស៊ី ជាមួយលោកខាងលិច បានទទួលរងភាពជូរចត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

រំលឹកដែរថា កាលពី ខែសីហាឆ្នាំ ២០១៩ សហរដ្ឋអាមេរិក បានដកខ្លួនចេញ ពីកិច្ចព្រមព្រៀង អាវុធបែបយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់មួយគឺ ជាសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរ កម្រិតមធ្យមឬហៅកាត់ថា INFដោយលើកឡើង អំពីមូលហេតុដោយឯកតោ ភាគីថា រុស្សីមិនបានគោរព តាមសន្ធិសញ្ញា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top