មូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធទី២២ខែមេសានេះ បានឲ្យដឹងថាទីភ្នាក់ងារសន្តិសុខ ជាតិរបស់ប្រទេសរុស្សីហៅកាត់ថា FSBបាន ចាប់ឃាត់ខ្លួនយុវជនជនជាតិស៊ីបេរី ម្នាក់ដែលមានវ័យ ទើបតែ១៩ឆ្នាំដោយ សង្ស័យថាបានរៀបចំផែនការ វាយប្រហារទៅលើវវិទ្យាស្ថានសិក្សាមួយកន្លែង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ FSBបាននិយាយថាក្នុងអំឡុងពេលនៃការចាប់ខ្លួន កាំភ្លើងវែងមួយដើម ជាមួយគ្រាប់រំសេវកាំបិត ២ ឧបករណ៍ទំនាក់ទំនង តាមអ៊ិនធរណេតព្រមទាំងឧបករណ៍សម្រាប់ផលិត គ្រឿងផ្ទុះដែលត្រូវបានប៉ូលីសប្រទះឃើញនៅជាមួយនឹងយុវជនរូបនេះ។
ទោះបីជាយ៉ាងណាក្តីមកដល់ ពេលនេះយុវជនរូបនេះបានសារភាពរាល់ទោសកំហុស របស់ខ្លួនដែលខ្លួនមានបំណងចង់សម្លាប់មនុស្ស២ឬ៣នាក់ នៅក្នុងវិទ្យាស្ថានមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី