ព្រឹត្តិការណ៍

កូរ៉េខាងត្បូង-អាមេរិក ធ្វើសមយុទ្ធដែនអាកាស ក្នុងរូបភាពគំរាមដល់ កូរ៉េខាងជើង

សេអ៊ូល៖ មន្ត្រីយោធាម្នាក់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធអាកាសរួមគ្នា នៅសប្តាហ៍នេះ ដែលត្រូវបានគេមើលឃើញថា ជាការគំរាមដល់កូរ៉េខាងជើង ។

យោងតាមមន្រ្តីទាំងនោះកងទ័ព អាកាសរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹក របស់ពួកគេកាលពីថ្ងៃច័ន្ទ ហើយសមយុទ្ធនេះដែរ នឹងបញ្ចប់នៅថ្ងៃសុក្រនេះ។

មន្ត្រីកងទ័ពអាកាស កូរ៉េខាងត្បូងម្នាក់បានលើកឡើងថា “ នេះគឺជាសមយុទ្ធរួមប្រចាំឆ្នាំ ដែលត្រូវបានរចនាឡើង ដើម្បីកែលម្អប្រតិបត្តិការប្រតិបត្តិរបស់យើង ដោយទំហំនៃសមយុទ្ធនេះ គឺប្រហាក់ប្រហែលនឹងឆ្នាំមុនៗ ដែរ” ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top