ព្រឹត្តិការណ៍

WHO ថា វីរុសកូរ៉ូណា មិនមែនជាការ លាយផ្សំធាតុគ្នា ឬបង្កើតឡើងនោះទេ

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានរាយការណ៍អំពីស្ថានភាពប្រចាំថ្ងៃ កាលពីថ្ងៃព្រហស្បតិ៍ថា រាល់ភស្តុតាងទាំងអស់ ដែលជាការអះអាងអំពីវីរុសកូរ៉ូណា ដែលបានបង្កការឆ្លងរាលដាលជាសកល កើតមកពីប្រភព ចេញពីសរីរាង្គសត្វ និងមិនមែនកើតឡើង ដោយសារការផ្សំធាតុគ្នា ឬការបង្កើតឡើងអ្វីនោះទេ ។

អង្គការសុខភាពពិភពលោក បានឲ្យដឹងថា “ក្រុមស្រាវជ្រាវជាច្រើន មានសមត្ថភាពដើម្បីស្វែងរកគំរូហ្សែន ដែលបានមកពីជំងឺ SARS-CoV-2 និងបានរកឃើញថា ភស្តុតាង មិនមែនត្រូវនឹងការបង្កើតឡើងនៅមន្ទីរពិសោធន៍ណាមួយពីជំងឺ SARS-CoV-2 នោះទេ ” ។

អង្គការបានបន្ថែមថា ប្រើសិនបើវាជាការបង្កើតឡើង នូវវីរុសមួយប្រភេទមែន ជារឿយៗហ្សែនរបស់វីរុស នឹងបង្ហាញឲ្យឃើញអំពីធាតុតូចៗដែលផ្សំបញ្ចូលគ្នា នោះនឹងដឹងច្បាស់មិនខាន ប៉ុន្តែ “នេះមិនមែនជាករណី នោះទេ” ។

អង្គការសុខភាពិភពលោក បានបញ្ជាក់ថា វីរុសកូរ៉ូណា ក៏ត្រូវបានគេស្គាល់ថា ជា SARS-CoV-2 ត្រូវបានបញ្ជាក់អត្តសញ្ញាណកាលពីដើមខែមករា ហើយជារឿយៗហ្សែន ត្រូវបានចែកចាយជាសាធារណៈ កាលពីថ្ងៃទី១១ដល់១២ ខែមករា ម្ល៉េះ ។

ដើម្បីយល់ដឹងកាន់តែល្អនោះ ប្រភពនៃការផ្ទុះឡើងនៅក្នុងប្រទេសចិន ហើយជាចំនួនមួយស្ថិតក្រោមការស៊ើបអង្កេត ឬក៏ជាផែនការ នាពេលបច្ចុប្បន្ននេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top