ព្រឹត្តិការណ៍

កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ប្រកាសបន្តបទ ឈប់បាញ់គ្នា នៅយេម៉ែន

បរទេស ៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងបន្តបទឈប់បាញ់គ្នា ឯកតោភាគីនៅយេម៉ែន ឲ្យគ្រប់មួយខែ នេះបើតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត Saudi Press ដែលដកស្រង់សម្តីមន្ត្រី នាំពាក្យមួយរូប របស់កងកម្លាំងចម្រុះ។

បទឈប់បាញ់គ្នារយៈពេលពីរសប្ដាហ៍ នៅប្រទេសយេម៉ែន ដែលប្រកាសដោយកងកម្លាំងចម្រុះ ប្រយុទ្ធនឹងពួកហូធីមាន សម្ពន្ធភាពជាមួយអ៊ីរ៉ង់ បានផុតកំណត់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយមិនបាននាំទៅ រកបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍នោះទេ។

គួរបញ្ជាក់ថា កិច្ចអន្តរាមន៍របស់អារ៉ាប៊ីសាអូឌីត ក្នុងប្រទេសយេម៉ែន ដែលគេហៅថា កងកម្លាំងចម្រុះអារ៉ាប់ គឺជាកិច្ចអន្តរាគមន៍មួយ ដែលអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមធ្វើឡើង នៅក្នុងឆ្នាំ២០១៥ ដោយដឹកនាំប្រទេសចំនួន៩ មកបីអាស៊ីបស្ចិមនិងអាហ្វ្រិក ក្នុងដំណើរឆ្លើយតបទៅនឹងសំណើ ពីប្រធានាធិបតី អន្តរជាតិទទួលស្គាល់ លោក Abdrabbuh Mansur Hadi សុំឲ្យគាំទ្រផ្នែកយោធា ក្រោយរូបលោកត្រូវពួកឧទ្ទាមហូធី ដេញឲ្យចុះចេញពីតំណែង ដោយសារតែបញ្ហា នយោបាយនិងសេដ្ឋកិច្ច ហើយលោកបានភៀស ខ្លួនទៅប្រទេសអារ៉ាប៊ីសាអូឌីត ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top