បរទេស៖ ការចំណាយថវិកា របស់យោធាក្នុងពិភពលោក បានកើនឡើងចំនួន៣,៦ភាគរយ ក្នុងឆ្នាំ២០១៩ គឺកើនដល់ចំនួនថវិកា១,៩ពាន់ពាន់លានដុល្លារ ដោយសហរដ្ឋអាមេរិក ចំណាយទឹកប្រាក់ អស់ចំនួន៧៣២ពាន់លានដុល្លារ គឺស្មើនឹង៣៨ភាគរយ នៃចំនួនថវិកាសរុប នៅក្នុងឆ្នាំ២០១៩។
វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ បាននិយាយនៅក្នុងចន្ទសប្ដាហ៍នេះ ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ការចំណាយលើយោធា របស់សហរដ្ឋអាមេរិក បានកើនឡើងចំនួន៥,៣ភាគរយ គឺស្មើទៅនឹង ចំនួនកញ្ចប់ថវិកាយោធាទាំងអស់ របស់ប្រទេសអាល្លឺម៉ង់ ក្នុងពេលមួយឆ្នាំ។
យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ប្រទេសទិញសម្ភារៈយោធា ច្រើនបំផុតចំនួន៥ គឺសហរដ្ឋអាមេរិក ប្រទេសចិន ឥណ្ឌា រុស្ស៊ី និងប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានចំនួនការទិញ ស្មើនឹង៦២ភាគរយនៃតួលេខសរុប ហើយចំនួនការចំណាយនេះ គឺជាកំណើនចំនួនភាគរយ ប្រចាំឆ្នាំដ៏ធំបំផុត ក្នុងពេលមួទសវត្ស៕ ប្រែសម្រួល៖ប៉ាង កុង