ព្រឹត្តិការណ៍

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វឈ្លូស ១ក្បាល ព្រលែង នៅព្រៃធម្មជាតិវិញ ដោយសុវត្ថិភាព ក្រោយទទួលបានពីប្រជាពលរដ្ឋ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងការរីករាយក្រោយពីជួយសង្គ្រោះជីវិត សត្វឈ្លូសមួយក្បាល ទទួលជោគជយ័ ហើយនាំយកទៅព្រលែង ចូលក្នុងព្រៃធម្មជាតិវិញ ដោយសុវត្ថិភាព ក្រោយពីទទួលបាន ពីនគរបាលទេសចរណ៍ នឹងប្រជាពលរដ្ឋ រស់នៅម្តុំអូត្រះ ។

សត្វឈ្លូសមួយក្បាល​នេះ ត្រូវបាននគរបាលទេសចរណ៍ នៃស្នងការនគរបាលខេត្តព្រះសីហនុ និងប្រជាពលរដ្ឋ រស់នៅម្តុំអូត្រះ ប្រទះឃើញ​នៅអាងទឹកមួយកន្លែង ក៏ដេញស្ទាក់ចាប់បាន ដោយក្តីអាណិត​ ក៏សម្រេចចិត្ត ប្រគល់សត្វឈ្លូសមួយក្បាលនេះ មកអោយលោកឧកញ៉ា​ ទៀ​ វិចិត្រ​ ដែលជាអ្នកចូលចិត្តជួយសង្រ្គោះ ដល់ជីវិតសត្វព្រៃ​ ទាំងឡាយ ដើម្បី​យកទៅព្រលែង​ ចូលទៅក្នុងព្រៃវិញ។

ក្រៅពីថ្លែងអំណរគុណ ដល់នគរបាលទេសចរណ៍ និងប្រជាពលរដ្ឋ ដែលបាននាំយកសត្វឈ្លូស មកប្រគល់ជូន លោកឧកញ៉ាទៀ វិចិត្រ ក៏បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សា ការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់កុំសម្លាប់ នឹងរួមចំណែក ជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

Most Popular

To Top