ព្រឹត្តិការណ៍

ប៉ង់តាហ្គោន៖ អាមេរិក -កូរ៉េខាងត្បូង នៅតែត្រៀមខ្លួន ការពារប្រឆាំង នឹងកូរ៉េខាងជេីង

វ៉ាស៊ីនតោន៖ មន្ទីរប៉ង់តាហ្គោន​ បានឲ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែត្រៀមខ្លួន ដើម្បីការពារប្រឆាំងនឹងកូរ៉េខាងជើង និងបានបន្តបណ្តុះបណ្តាល កងទ័ពរបស់ពួកគេ ចំពេលមានរបាយការណ៍ ដែលមិនបានបញ្ជាក់ អំពីសុខភាព របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោក Jonathan Hoffman បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយ ដោយនិយាយពាក្យស្លោក របស់កងកម្លាំងសម្ព័ន្ធមិត្តថា “យើងតែងតែត្រៀមខ្លួន ប្រយុទ្ធនៅយប់នេះ” ។

លោកបានបញ្ជាក់បន្ថែមថា “យើងបានបន្តការបណ្តុះបណ្តាល យើងបានបន្តធ្វើសមយុទ្ធរួម យើងបានបន្តការខិតខំ ដើម្បីត្រៀមសម្រាប់អ្វី ដែលអាចនឹងកើតឡើង នៅកូរ៉េខាងជើង” ៕ ដោយ ៖ ឈូក បូរ៉ា

Most Popular

To Top