ព្រឹត្តិការណ៍

អាមេរិក ដាក់ពង្រាយ យន្តហោះចម្បាំង និងយន្តហោះចារកម្ម ស្របពេល លោក គីម ជុងអ៊ុន បាត់ខ្លួន

បរទេស៖ យោធាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ពង្រាយប្រើប្រាស់យន្តហោះ ទម្លាក់គ្រាប់លឿនជាងសម្លេង នៅមហាសមុទ្រប៉ាស៊ីហ្វិក និងយន្តហោះចារកម្មនៅឧបទ្វីបកូរ៉េ ស្របពេលមន្ទិលសង្ស័យនៅតែបន្តមាន ជុំវិញស្ថានភាពរបស់លោក គីម ជុងអ៊ុន។ 

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រុមអ្នកតាមដានដែនអាកាសអនឡាញ ឈ្មោះ Aircraft Spot បានធ្វើការបោះពុម្ពផ្សាយទិន្នន័យនៃសកម្មភាពរបស់យន្តហោះ RC-135W នោះ កាលពីថ្ងៃសុក្រម្សិលមិញនេះ។ 

យោងតាមកាសែតកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា យន្តហោះចារកម្មនោះ ត្រូវបានបញ្ជូនទៅក្នុងដែន អាកាសកូរ៉េខាងត្បូង និងហោះហើរនៅជិតតំបន់ទីក្រុងសេអ៊ូល និងពីលើទីក្រុង Incheon និងទីក្រុង  Gwangju ស្ថិតនៅក្នុងខេត្ត Gyeonggi ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top