បរទេស៖ លោក គីម ជុងអ៊ុន បានប្រហែលបានធ្វើការផ្លាស់ប្តូរ ប្រធានស៊ើបការណ៍សម្ងាត់យោធា និងមេបញ្ជាការកងកម្លាំង ការពារកំពូលរបស់លោក នៅក្នុងឆ្នាំ២០១៩ នេះបើតាម សេចក្តីរាយការណ៍ពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។
របាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ស្តីពីមន្ត្រីកូរ៉េខាងជើងល្បីៗ និងសកម្មភាពរបស់ពួកគេ ដែលចេញកាលពីថ្ងៃពុធម្សិលមិញនេះ បាននិយាយប្រាប់ថា ទិន្នន័យថ្មីៗបំផុតលើកឡើងថា មន្ត្រីថ្មីចំនួន២៣នាក់ ត្រូវបានដំឡើង ទៅកាន់ឋានន្តរស័ក្តិខ្ពស់បំផុត ក្នុងជួររដ្ឋាភិបាល។
របាយការណ៍និយាយថា កូរ៉េខាងជើង ក៏ប្រហែលជាបន្ថយទំហំ អ្នកធ្វើការនៅក្នុង គណៈកម្មាធិការយោធាកណ្ដាល របស់បក្សពលករកូរ៉េផងដែរ ហើយក្នុងពេលបច្ចុប្បន្ននេះ មានមន្ត្រីសរុបចំនួន១២នាក់ នៅគណៈកម្មាធិការនោះ គឺថយចុះពីចំនួន១៣នាក់ និងមនុស្សចំនួន៧នាក់ ត្រូវបានផ្លាស់ប្តូរ៕ ប្រែសម្រួល៖ប៉ាង កុង