ព្រឹត្តិការណ៍

ចរាចរណ៍នៅថៃ វិលត្រឡប់ មកសភាពស្ទះ ដូចដើមវិញ ក្រោយរដ្ឋាភិបាលបន្ធូរបន្ថយការ រឹតបន្តឹងវីរុស ខណៈអ្នកឆ្លង មេរោគ មានជាង ៣.០០០នាក់

បរទេស៖ រថយន្តធុនតូច រថយន្តដឹកទំនិញ និងម៉ូតូ បានសម្រុកមកកាន់ដងផ្លូវច្រើននៅថ្ងៃច័ន្ទនេះ ដោយបានវិលត្រឡប់នៃការរាំងស្ទះរបស់រាជធានីថៃ នៅពេលដែលអ្នកដំណើរធ្វើដំណើរត្រឡប់ទៅធ្វើការនៅដំណាក់កាលទី ២ នៃការបន្ធូរបន្ថយ លើការរឹតបន្តឹងវីរុស ដើម្បីធ្វើឱ្យ សេដ្ឋកិច្ចមានដំណើរការឡើងវិញ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ខណៈដែលការកកស្ទះបានកើនឡើងនៅតាមដងផ្លូវ ក្នុងទីក្រុងបាងកក អ្នកដំណើរបានធ្វើដំណើរទៅកាន់ចំណតឡានក្រុងភាគខាងជើងរបស់ខ្លួន ដើម្បីធ្វើដំណើរទៅកាន់ខេត្តជាលើកដំបូងចាប់តាំងពីខែមីនា ដែលភាគច្រើនអង្គុយនៅក្បែរកៅអីទំនេរ ស្របតាមអ្វីដែលជាគម្លាតសង្គម។

សូមជម្រាបថា ប្រទេសថៃបានរាយការណ៍ពីការឆ្លងមេរោគថ្មីកូវីដ១៩ចំនួន ៣ ករណីថែមទៀត នៅថ្ងៃច័ន្ទ ទី១៨ឧសភា ដែលនាំឱ្យអ្នកឆ្លងក្នុងប្រទេសនេះសរុបចំនួន ៣.០៣១នាក់ ចាប់តាំងពីខែមករាមក និងមានអ្នកស្លាប់ចំនួន ៥៦ នាក់៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top