សេអ៊ូល៖ អនុរដ្ឋមន្រ្តីក្រសួងអប់រំបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបើកវគ្គសិក្សាថ្មី សម្រាប់សិស្សក្មេងៗតាមការ គ្រោងទុក ក្រោយពីបានបិទជាង ៥ខែដោយសារជំងឺឆ្លងកូវីដ-១៩។
អនុរដ្ឋមន្រ្តីក្រសួងអប់រំលោកស្រី Park Baeg-beom បានបញ្ជាក់ជាថ្មីនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅអគាររដ្ឋាភិបាលក្នុងទីក្រុងសេជុងថា រដ្ឋាភិបាលគ្រោងនឹងជំរុញការបើកសាលារៀន ម្តងទៀត ដែលគ្រោងធ្វើនៅថ្ងៃពុធខាងមុខ។
យោងតាមផែនការនេះសិស្សថ្នាក់ទី ២ នៃវិទ្យាល័យ ថ្នាក់ទី ៣ នៃអនុវិទ្យាល័យកណ្តាល ហេីយថ្នាក់ទី ១ និងទី ២ នៃសាលាបឋមសិក្សា និងមតេយ្យគ្រោងនឹងវិលត្រឡប់ចូលរៀនវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីសិស្សច្បងដែលបានវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃពុធ៕
ដោយ ឈូក បូរ៉ា
![](https://lookingtoday.com/wp-content/uploads/2020/05/61E83EE0-0F32-4C35-AB8B-A3823490F654.jpeg)
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)