ព្រឹត្តិការណ៍

រលកកម្តៅ មិនធ្លាប់មានពីមុន កំពុងក្តាប់តំបន់អាក់ទិក ក្នុងសីតុណ្ហភាព ឡើងដល់៨៦ អង្សា ក្នុងសប្តាហ៍នេះ។

ហ្វាំងឡង់៖ រលកកម្តៅ ដែលមិនធ្លាប់មានពីមុនមក វាយប្រហារតំបន់អាក់ទិក ដោយបង្កើន​ សីតុណ្ហភាព ដល់៨៦ អង្សា នៅសប្តាហ៍នេះ ដោយសារការ ប្រែប្រួលអាកាសធាតុ និងប្រព័ន្ធសម្ពាធខ្ពស់ នៃផែនដី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ខ្យល់ក្តៅបានធ្វើដំណើរ ចេញពីស៊ីបេរី ដែលជាធម្មតា ត្រូវបានបំផ្លាញ ដោយព្រិលរលាយ ប៉ុន្តែតំបន់នេះ មានរដូវរងាក្តៅគួរឲ្យកត់សម្គាល់ នៅឆ្នាំនេះ។ លោក Mike Rantanen អ្នកស្រាវជ្រាវ នៅវិទ្យាស្ថានឧតុនិយមហ្វាំងឡង់ បានប្រាប់ថា ប្រព័ន្ធសម្ពាធខ្ពស់ខ្លាំង នៅក្នុងបរិយាកាស ខាងលើហៅថា ជួរភ្នំ គឺជាមូលហេតុ នៅពីក្រោយកម្តៅ។

លោកបានបន្តថា សម្ពាធខ្ពស់នេះ បានធ្វើឲ្យមានមេឃស្រឡះ ហើយពេលនេះព្រិលបានរលាយ សីតុណ្ហភាពអាចកើនឡើង ដល់ការអានដូចនៅរដូវក្តៅ។ បរិយាកាសគឺក្តៅជាង កាលពី ៥០ ឆ្នាំមុន ហើយការប្រែប្រួលអាកាសធាតុ កំពុងតែដើរតួនាទី ក្នុងការបង្កើនភាពកក់ក្តៅ ដែលជាប់ទាក់ទងនឹងប្រព័ន្ធ។

Rantanen ថ្មីៗនេះបានចែករម្លែកផែនទីមួយ ដែលបង្ហាញពីសីតុណ្ហភាពខ្ពស់ នៅពាសពេញស៊ីបេរី ខាងលិច។ ម៉ូដែលព្យាករណ៍ថា សីតុណ្ហភាព នឹងមានយ៉ាងហោចណាស់ ៣៦ អង្សាហ្វារិនហៃ លើសពីមធ្យម សម្រាប់រយៈពេលពេញមួយឆ្នាំ៕ ដោយ៖លី ភីលីព

Most Popular

To Top