ដាណឺម៉ាក៖ការសិក្សាថ្មីដ៏ទូលំទូលាយមួយនៃ ត្រីបាឡែនខាងជើងតំបន់ អាត្លង់ទិកបានរកឃើញថា ប្រភេទសត្វនេះមានទំហំតូចជាង និងមិនសូវមានសុខភាពល្អ ជាងត្រីបាឡែននៅភាគខាងត្បូងឡើយ ហើយអាចនឹងត្រូវបំផ្លាញ ក្នុងរយៈពេល ២០ ឆ្នាំខាងមុខទៀតដោយគ្មានអន្តរាគមន៍នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការសិក្សាដែលធំជាងគេបំផុត ត្រូវបានរៀបចំឡើងដោយវេជ្ជបណ្ឌិត Fredrik Christianen ឬសាកលវិទ្យាល័យ Aarhus ក្នុងប្រទេសដាណឺម៉ាក ព្រមទំាងការចូលរួមពីវិទ្យាស្ថានស្រាវជ្រាវចំនួន ១២ នៅទូទាំងប្រទេសចំនួន៥។ ក្រុមនេះបានប្រើប្រាស់យន្តហោះដ្រូនដើម្បីចាប់យករូបភាពនៃត្រីបាឡែនខាងជើង នៅអាត្លង់ទិក និងតំបន់ធំៗចំនួន៣នៅអឌ្ឍគោលខាងត្បូង។
ពួកគេបានប្រើប្រាស់បច្ចេកទេសមួយដែលមានឈ្មោះថា “ ការថតរូបតាមអាកាស” ក្រុមការងារបានភ្ជាប់ព័ត៌មានមូលដ្ឋានអំពីទទឹង និងប្រវែងត្រីបាឡែនដើម្បីធ្វើការកំណត់អំពីសុខភាពទូទៅរបស់ត្រីបាឡែន។ នៅក្នុងបទសម្ភាសន៍ជាមួយ National Geographic លោក Christianen បាននិយាយថា ក្រុមការងារមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានរកឃើញថា ត្រីបាឡែនភាគខាងជើងមើលទៅដូចជាផ្លូវរត់អ្នកអាចរៀបចំតង់នៅលើខ្នងរបស់ពួកគេ។
ក្រុមនេះបានកំណត់មូលហេតុជាច្រើន សម្រាប់សុខភាពថយចុះ នៃត្រីបាឡែនភាគខាងជើងរួមមានការប៉ះទង្គិចជាមួយទូក នៅក្នុងតំបន់ ដោយមានចរាចរណ៍ខ្ពស់ និងជាប់ជាប្រចាំជាមួយឧបករណ៍នេសាទពាណិជ្ជកម្ម ជាពិសេស គឺបង្កង និងជើងក្តាម ត្រូវការថាមពលយ៉ាងច្រើន៕


