សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយសង្គម Twitter Inc និយាយថា ខ្លួនកំពុងសាកល្បងមុខងារថ្មី ដែលនឹងអនុញ្ញាត ឲ្យអ្នកប្រើប្រាស់អាច Twitter ដោយប្រើសំឡេង របស់ពួកគេដោយអាច ចាប់យកសំឡេង បានដល់ទៅ ១៤០ វិនាទី នៅក្នុងសំឡេងតែមួយលើ Tweet យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
Twitter បាននិយាយថា លក្ខណៈពិសេសនេះ នឹងមានសម្រាប់អ្នកប្រើប្រាស់ មានកំណត់ នៅលើប្រព័ន្ធ ប្រតិបត្តិការ iOS របស់ Apple ហើយនឹងត្រូវដាក់ ឲ្យប្រើប្រាស់ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ ប្រតិបត្តិការ iOS កាន់តែច្រើន នៅប៉ុន្មានសប្តាហ៍ ខាងមុខនេះ ។ វេទិកាសរសេរប្លុកខ្នាតតូច បាននិយាយថា អ្នកប្រើប្រាស់នឹង អាចបង្កើតសំឡេង Twitter ដោយប្រើរូបសញ្ញា “រលកពន្លឺ” ថ្មីនៅលើអេក្រង់ កម្មវិធីតែង Tweet ។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមរួមទាំង Twitter បានរងសម្ពាធជាយូរ មកហើយដើម្បីទប់ស្កាត់មាតិកា ដូចជាការរំលោភបំពាន ការយាយី និងព័ត៌មានមិនពិត នៅលើវេទិការបស់ពួកគេ។ អ្នកនាំពាក្យ Twitter លោក Aly Pavela បានប្រាប់ថា យើងកំពុងធ្វើការបញ្ចូល ប្រព័ន្ធត្រួតពិនិត្យបន្ថែមមុន ពេលនាំយកវាទៅឲ្យមនុស្សគ្រប់គ្នា ។
Twitter បានបន្ថែមស្លាកលើខ្លឹមសារ ដែលមានផ្ទុកព័ត៌មាន ឬមេឌៀសំយោគក៏បានចាប់ផ្តើមបន្ថែម ស្លាកត្រួតពិនិត្យការពិត ទៅនឹងប្រភេទជាក់លាក់ នៃមេរោគឆ្លង និងព័ត៌មានមិនត្រឹមត្រូវទាក់ទង នឹងការបោះឆ្នោតរួមទាំងទៅនឹង Twitter របស់ប្រធានាធិបតី អាមេរិកលោក Donald Trump អំពីសន្លឹកឆ្នោត ដែលបានផ្ញើតាមអ៊ីម៉ែល៕ ដោយ៖លី ភីលីព