ព្រឹត្តិការណ៍

អាមេរិក កាណាដា បារាំងនិងដាណឺម៉ាក ត្រៀមសម្រាប់ សមយុទ្ធយោធា នៅអាក់ទិក

បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា នាវាពិឃាតសមត្ថភាពមីស៊ីលរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក USS Hudner បានចូលរួមជាមួយកងកម្លាំងប្រទេសកាណាដា បារាំង និងដាណឺម៉ាក់ សម្រាប់បេសកកម្មហ្វឹកហាត់នៅអាក់ទិក។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា សមយុទ្ធរយៈពេល៣សប្ដាហ៍នេះ តេស្តសាកល្បងសមត្ថភាពអន្តរប្រតិបត្តិការ ក្នុងបរិយាកាសមិនល្អ ក៏ដូចជាជំនាញមូលដ្ឋានប្រយុទ្ធក្នុងសង្គ្រាម។

គួរបញ្ជាក់ថា សមយុទ្ធ Nanook-Tuugaalik 2020 ដែលជាផ្នែកដែនសមុទ្រនៃសមយុទ្ធហ្វឹកហាត់ប្រចាំឆ្នាំមួយ នៅមហាសមុទ្រអាត្លង់ទិកភាគខាងកើតនេះ គឺត្រូវបានឧបត្ថម្ភដោយកងកម្លាំងប្រដាប់អាវុធកាណាដា ហើយព្រឹត្តិការណ៍នេះ មានការចូលរួមដោយកងទ័ពជើងទឹកនិងកម្លាំងការពារតំបន់ឆ្នេរអាមេរិក កងកម្លាំងប្រដាប់អាវុធកាណាដា កងទ័ពជើងទឹកហូឡង់ និងកងទ័ពជើងទឹកបារាំង៕

Most Popular

To Top