បរទេស៖The defensenews នៅថ្ងៃនេះបានសរសេរថា កងកម្លាំងយោធាអាមេរិក ដែលមានវត្តមាន នៅអឺរ៉ុបកំពុងតែផ្លាស់ប្តូរឆ្ពោះទៅ ភាគខាងកើតខណៈកិច្ចព្រមព្រៀងថ្មី ជាមួយប៉ូឡូញជាមួយនឹងគម្រោងសាងសង់ជាច្រើនដែលត្រូវបាន រចនាឡើងដើម្បីគាំទ្រដល់កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសនោះផង។
បន្ថែមពីលើកងទ័ពចំនួន ៤៥០០ នាក់ដែលបច្ចុប្បន្នគឺបានធ្វើដំណើរមកពី សហរដ្ឋអាមេរិកប៉ូឡូញបានយល់ព្រមផ្តល់មូលនិធិហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រខាងភ័ស្តុភារដល់កងកម្លាំងសហរដ្ឋអាមេរិកជាច្រើនផ្សេងទៀតផងដែរដោយក្នុងនោះ ការបង្កើនចំនួនកងកម្លាំង ចំនួនប្រមាណជា ១០០០ ក៏កំពុងស្ថិតក្នុងដំណើរការផងដែរ។
ទន្ទឹមនឹងនេះដែរលោកត្រាំកន្លងមកថ្មីៗនេះ បានប្រកាស ដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់ ដើម្បីឆ្លើយតបទៅនឹងប្រទេសនេះដែលមិនបានបំពេញគោលដៅរបស់ខ្លួនក្នុងការចូលរួមចំណែកថវិកាប្រមាណជា ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ជូនដល់អង្គការណាតូដែលជាគោលដៅដែលអង្គការ បានកំណត់សម្រាប់ខ្លួនឲ្យបាន នៅឆ្នាំ ២០២៤ ៕
ប្រែសម្រួល៖ស៊ុនលី