នៅរាជធានីភ្នំពេញមានវត្តចំនួន៦ ដែលបានកកើតសម័យព្រះបាទពញ៉ាយ៉ាត(១៤៣២-១៥០៦) ក្នុងនោះរួមមាន ១.វត្តកោះ ២.វត្តលង្កា ៣.ព្រះពុទ្ធឃោសាចារ្យ(សព្វថ្ងៃវត្តពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើង) ៤.វត្តពាមផ្លុង ស្ថិតនៅខាងជើងវត្តកោះ(សព្វថ្ងៃបាត់រូបរាង) ៥.វត្តឧណ្ណាលោម(អតីតវត្តស្រកាលិញ) និង៦.វត្តខ្ពបតាយ៉ង(ចប្ចុប្បន្នវត្តបុទវតី)។
១.ព្រះវិហារបុរាណអាយុ១៣៣ឆ្នាំ នៃវត្តពិភទ្ទរង្សី

ព្រះវិហារវត្តពិភទ្ទរង្សីក្រោយជួសជុលលាបពណ៌មើលពីខាងមុខឈាងខាងត្បួងAds byInnity
វត្តព្រះពុទ្ធឃោសាចារ្យ (សព្វថ្ងៃវត្តពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើង) ជាវត្តមួយដែលមានសំណង់ព្រះវិហារបុរាណសល់ដែលសាងពីឥដ្ឋបូកបាយអ មានអាយុច្រើនជាងគេក្នុងចំណោវត្តទាំង៦ខាងលើ។បើគិតត្រឹមឆ្នាំ២០២០នេះព្រះវិហារនេះមានអាយុ ១៣៣ ឆ្នាំ (១៨៨៧-២០២០)នេះបើយោងតាមឯកសារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

គំនូរនៅជាប់សសរ ជញ្ជាំង និងពិតានព្រះវិហារនៃវត្តពិភទ្ទរង្សី
វត្តពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើងស្ថិតនៅតាមបណ្តោយវិថីបារាំង(ផ្លូវ៤៧) កែងនឹងផ្លូវឧកញ៉ា អ៊ុម (ផ្លូវ៨០) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រៅពីសំណង់ព្រះវិហារបុរាណដែលកសាងក្នុងរដ្ជកាលព្រះបាទនរោត្តម ដែលមានគំនូរ និងព្រះពុទ្ធបដិមាបុរាណនោះវត្តនេះក៏នៅមានសំណង់បុរាណចំនួន៣ ផ្សេងទៀត ក្នុងនោះមាន កុដិ២ និងសាលាឆ័ន១ មានអាយុចំណាស់ដូចព្រះវិហារ និងមានចេតិយចំណាស់មួយចំនួននៅខាងមុខព្រះវិហារផងដែរ។

ខ្លោងទ្វារវត្តពិភទ្ទរង្សីទិសខាងត្បូងព្រះវិហារមើលពីក្នុង


កុដិបុរាណនៅខាងមុខព្រះវិហារដែលមានអាយុស្មើរនឹងព្រះវិហារ

គំនូរជាប់នឹងសសរ និងជញ្ជាំងក្នុងព្រះវិហារ

ព្រះពុទ្ធអង្គបុរាណ និងថ្មីនៅក្នុងព្រះវិហារ
២. ព្រះវិហារអាយុ១០២ឆ្នាំនៃវត្តសារាវ័នតេជោ

ខ្លាងទ្វារ និងព្រះវិហារវត្តសារាវ័នតេជោមើលពីខាងមុខ
បើទោះជាមិនមែនវត្តមួយក្នុងចំណោម៦ដែលជាវត្តចំណាស់ដែលកកើតក្នុងរជ្ជកាលព្រះបាទពញ៉ាយ៉ាតក៏ពិតមែន តែវត្តសារវ័នតេជោក៏ជាវត្តមួយដែលមានព្រះវិហារបុរាណអាយុរហូតដល់ជាង១០០ឆ្នាំផងដែរ។ បើគិតត្រឹមឆ្នាំ២០២០នេះព្រះវិហារនេះមានអាយុ១០២ឆ្នាំហើយ (១៩១៨-២០២០) គឺមានអាយុតិចជាងព្រះវិហារវត្តពិភទ្ទរង្សី ៣១ឆ្នាំ។ នេះបើយោងឆ្នាំដែលឆ្លាក់ជាប់នៅហោជាងព្រះវិហារ(ព.ស២៤៦១ត្រូវនឹងគ.ស១៩១៨)។

ហោជាងខាងមុខព្រះវិហារវត្តសារាវ័នតេជោដែលមានឆ្លាក់ឆ្នាំកសាង
វត្តសារាវ័នតេជោ ស្ថិតនៅចន្លោះផ្លូវ ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើយោងតាមឯកសាររបស់ដែលកម្កល់ក្នុងវត្តបានបញ្ជាក់ថា ព្រះវិហារនេះធ្លាប់បានជួសជុលចំនួន២លើក ទី១ឆ្នាំ១៩៥២ និងឆ្នាំ២០០៧ ដោយរក្សាទម្រង់ និងរចនាបទដើមទាំងអស់។
ក្រៅពីព្រះវិហារបុរាណដែលសាងពីឥដ្ឋបូកបាយអ វត្តនេះនៅមានសំណង់បុរាណមួយទៀតគឺប្រាង្គដែលស្ថិតនៅខាងជើងព្រះវិហារដែលសព្វថ្ងៃដែលកសាងក្នុងជំនាន់សម្តេច ប្រាក់ ហ៊ិន ជាសម្តេចសង្ឃរាជអង្គទី៣ នៃគណៈមហានិកាយ និងជាព្រះចៅអធិការវត្ត (១៨៨៣-១៩៦៩)។ ប្រាង្គនេះគឺជា ចេតិយតម្កល់អដិធាតុរបស់សម្តេច ប្រាក់ ហ៊ិន នាសម័យនោះ តែសព្វថ្ងៃប្រាង្គនេះបានក្លាយជាកន្លែងតម្កល់ធាតុរួមរបស់ប្រជាជន និងពុទ្ធបរស័ទក្រីក្រដែលពុំមានលទ្ធភាពធ្វើចេតិយដាច់ដោយឡែកខ្លួនឯង។ នេះបើតាមលោក សំ ចាន់រ៉េន គណៈកម្មការនៃវត្តសារាវ័នតេជោបញ្ជាក់។

ប្រាង្គបុរាណក្រោយជួសជុលលាបពណ៌នៅខាងជើងព្រះវិហារវត្ត
នៅក្នុងព្រះវិហារនេះមានគំនូរពុទ្ធប្រវត្តិតាមជញ្ជាំង និងដំបូល និងមានព្រះពុទ្ធបដិមាបុរាណចំនួន៥ព្រះអង្គ។ រូបគំនូរនៅផ្នែកខាងក្រោមនៃព្រះវិហារមានសភាព រលប់ និងផ្នែកខ្លះមានសភាពរបេះធ្លាក់បាយអឃើញឥដ្ឋ ហើយនៅជុំវិញផ្នែកខាងក្រៅនៃខឿនមានស្មាមប្រេះ។ ក្នុងបរិវេណខាងក្នុងព្រះវិហារផ្នែកខាងជើង លិច និងត្បូងជុំវិញបល្ល័ង្គព្រះក្លាយជាកន្លែងព្រះសង្ឃគង់នៅ៕ប្រភព៖sabay

គំនូរពណ៌មាសជាប់នឹងសសរព្រះវិហារ

គំនូរនៅជាប់ជញ្ជាំងខាងត្បូងនៃព្រះវិហារដែលមានសភាពរលប់សឹក
