បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីយោធាជើងទឹកជាន់ខ្ពស់អាមេរិកម្នាក់ បានធ្វើការចោទប្រកាន់ថាកងកម្លាំងយោធាពិសេសរបស់អូស្ត្រាលីថា គឺជាអ្នកដែលបានបាញ់សម្លាប់អ្នកទោសអាហ្គានីស្ថានម្នាក់នៅក្នុងចំណោមអ្នកទោសអាហ្គានីស្ថាន ចំនួន៧រូបដែលត្រូវបញ្ជូលតាមឧទ្ធម្ភាគចក្រ។
មន្ត្រីយោធាជាន់ខ្ពស់អាមេរិកដែលមានឈ្មោះថា Josh គឺជាអ្នកបើកបករឧទ្ធម្ភាគចក្រ ប្រភេទ Squadron 469 ជាប្រភេទឧទ្ធមម្ភាគចក្រវាយប្រហារធន់តូច បានបន្តទៀតថានៅក្នុងពេលដែលកំពុង ធ្វើការប្រមូលអ្នកទោសទាំង៧នាក់នោះ យោធាអូស្ត្រាលីបាន
បាញ់សម្លាប់អ្នកទោសម្នាក់ដោយសារតែ បានដឹងថាឧទ្ធម្ភាគចក្រនេះគឺអាចផ្ទុកពួកគេបានតែ៦នាក់ប៉ុណ្ណោះ។
រំលឹកដែរថាហេតុការណ៍នេះ បានកើតឡើងនៅក្នងអំឡុងពេលយុទ្ធនាការ យោធារួមគ្នារវាងកងកម្លាំងពិសេសរបស់អាមេរិក និងអូស្ត្រាលីដើម្បីប្រឆាំងទៅនឹងការជូញដូរថ្នាំញៀន ដែលធ្វើឡើងដើម្បីឧបត្ថម ទៅដល់ក្រុមតាលីបង់ក្នុងប្រទេសអាហ្គានីស្ថាន៕
ប្រែសម្រួល៖ស៊ុនលី