ព្រឹត្តិការណ៍

១៩២៨ ព្រះចៅជប៉ុន Hirohito ឡើងគ្រងរាជ និងដឹកនាំយោធា ក្នុងសង្គ្រាមលោកទី២

ប្រវត្តិសាស្ត្រ:ពីរឆ្នាំបន្ទាប់ពីការចូលទីវង្គត់របស់ ព្រះបិតាព្រះអង្គ Michinomiya Hirohito ត្រូវបានឡើងសោយរាជ្យជាព្រះចៅ អធិរាជនៅជប៉ុនទី ១២៤ នៅដែលស្ថិតនៅក្នុងខ្សែស្រឡាយបន្ទាត់នៃចៅអធិរាជមួយដែលមាន អាយុកាលគិតចាប់តាំងពីឆ្នាំ៦៦០នៃ គ្រិស្តសករាជ។

ព្រះចៅអធិរាជHirohito ត្រូវបានគេចាត់ទុកជាមេដឹកនាំ ប្រទេសស្ថិតនៅក្នុងសម័យដ៏ចលាចលមួយក្នុងប្រវត្តិសាស្ត្ររបស់ជាតិ។ ចាប់តាំងពីការពង្រីកកម្លាំងយោធាយ៉ាងឆាប់រហ័សដែលចាប់ផ្តើមពីឆ្នាំ ១៩៣១ ដល់ការបរាជ័យរបស់ ប្រទេសជប៉ុនដោយកងកម្លាំងសម្ព័ន្ធមិត្តក្នុងឆ្នាំ ១៩៤៥ ព្រះចៅHirohito​ បានគ្រប់គ្រងប្រជាជន ជប៉ុនជាស្តេចដ៏តឹងតែងដែលអំណាចរបស់ទ្រង់ត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងតឹងរ៉ឹងបំផុត។

បន្ទាប់ពីព្រឹត្តិការណ៍ទំលាក់គ្រាប់បែក បរមាណូរបស់អាមេរិកបានបំផ្លាញ ទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគី មកព្រះចៅHirohito ដែលជាអ្នកអះអាងថា ការចុះចាញ់និងថែមទាំងបានប្រកាសទៅកាន់ប្រជាជនជប៉ុនតាមប៉ុស្តិវិទ្យុជាលើកដំបូង ដែលមិនធ្លាប់មានពីមុនមក៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top