ព្រឹត្តិការណ៍

ភ្នំភ្លើង Stromboli របស់អ៊ីតាលីផ្ទុះឡើង មានអាំងតង់ស៊ីតេខ្ពស់បញ្ជូនផេះ និងកម្ទេចកម្ទីរាប់រយហ្វីត ទៅលើមេឃ

អ៊ីតាលី៖ក្រុមអ្នកស្រាវជ្រាវភូគព្ភសាស្រ្តនិងភ្នំភ្លើងបាននិយាយថា ការផ្ទុះខ្លាំងនៃភ្នំភ្លើង Stromboli បានបញ្ជូនផេះ និងកម្ទេចកម្ទីរាប់រយហ្វីតចូលទៅក្នុងអាកាស ហើយព្រឹត្តិការណ៍នេះត្រូវបានថតដោយកាមេរ៉ាក្បែរនោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ក្រុមការងារមួយនៅវិទ្យាស្ថានជាតិភូគព្ភសាស្រ្ត និងភ្នំភ្លើងបានប្រតិបត្តិការកាមេរ៉ានៅជុំវិញកំពូលភ្នំ ហើយចាប់បានការផ្ទុះដែលបានកើតឡើងនៅពេលព្រឹក។ រូបភាពបង្ហាញពីពពកខ្មៅបាញ់ចេញពីការផ្ទុះភ្នំភ្លើង បន្ទាប់មកមានផ្សែងពណ៌ត្នោត និងក្រហមបក់ចុះតាមជម្រាលភ្នំ។

ដីភក់ភ្លើងដ៏ធំបានកើនឡើងប្រហែល ៣២៨ ហ្វីតទៅក្នុងអាកាសហើយ ដោយសារពណ៌នៃភាគល្អិតវត្ថុធាតុបានច្រានចេញអាចជាថ្មកម្អែចាស់ៗចេញពីអណ្តូងកំពូល ឬរន្ធខ្យល់នៅខាងក្នុង។ កោះ Stromboli គឺជាកោះអ៊ីតាលីមួយដែលមានទីតាំងនៅជិតកោះSicily និងជាផ្នែកមួយនៃកោះ Aeolian ។

របាយការណ៍របស់ភ្នំភ្លើងបានរកឃើញថា ភ្នំភ្លើងមានសកម្មភាពឥតឈប់ឈរក្នុងរយៈពេល ២.០០០ ទៅ ៣,០០០ ឆ្នាំដោយមានការផ្ទុះតូចៗនៅលើអ្វីដែលមើលទៅដូចជាមូលដ្ឋានមួយម៉ោងដែលធ្វើឲ្យវាក្លាយជាសកម្មបំផុតមួយនៅលើផែនដី៕ដោយ៖លី ភីលីព

Most Popular

To Top