នាថ្ងៃទី១១ខែធ្នូឆ្នាំ១៩៤៦ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ទៅមហាសន្និបាតអង្គការសហប្រជាជាតិមួយត្រូវបានប្រព្រឹត្តឡើង ក្នុងគោលបំនងបោះឆ្នោតដោយបង្កើតឲ្យមានមូលនិធិមួយសង្គ្រោះបន្ទាន់ដល់កុមារឬ United Nation International Children’s Emergency (UNICEF) ដែលជាអង្គការស្ថិតនៅ ក្នុងគោលដៅធំដើម្បីផ្តល់ជំនួយនិងការគាំទ្រដល់កុមារដែលរស់នៅក្នុងប្រទេស ដែលបានបំផ្លិចបំផ្លាញ ដោយសង្គ្រាម។
បន្ទាប់ពីវិបត្តិស្បៀងអាហារនិងវិបត្ដិវេជ្ជសាស្ដ្រ នៅចុងទសវត្សឆ្នាំ១៩៤០អង្គការយូនីសេហ្វUNICEFបានបន្តតួនាទីរបស់ខ្លួនជាអង្គការ ផ្តល់ជំនួយដល់កុមារនៃគ្រប់ប្រជាជាតិដែលកំពុងមានបញ្ហានិងបន្តបន្ទាប់មកទៀត នៅក្នុងអំឡុង ទសវត្សរ៍ឆ្នាំ១៩៧០វាក៏បានក្លាយជាអង្គការដែលមានការគាំទ្រពេញទំហឹង ទៅលើសិទ្ធិកុមារ នៅលើលោក។

ក្រោយមកនៅក្នុងអំឡុងឆ្នាំ ១៩៨០ អង្គការយូនីសេហ្វផ្តល់ ជំនួយដល់គណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងការព្រាងច្បាប់ អន្តរជាតិអនុសញ្ញាស្តីពីសិទ្ធិកុមារ។ បន្ទាប់ពីសេចក្តីណែនាំរបស់ខ្លួនចំពោះមហាសន្និបាត សហប្រជាជាតិនៅឆ្នាំ ១៩៨៩ អនុសញ្ញាស្តីពីសិទ្ធិកុមារបានក្លាយជាសន្ធិសញ្ញាសិទ្ធិមនុស្សដែលបានផ្តល់ សច្ចាប័នច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រហើយអង្គការយូនីសហ្វហ្វា ក៏បានទទួលសិទ្ធក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាឲ្យមានការអនុវត្តន៍ ទៅលើច្បាប់នេះឡើយ៕
ប្រែសម្រួល:ស៊ុនលី

