ភ្នំពេញ៖ ទាំងអជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្តែងការសប្បាយរីករាយ និងដឹងគុណ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានឧបត្ថម្ភសម្រាប់ការជួសជុលផ្លូវលំ១៣ខ្សែ ប្រវែងជាង៤គីឡូម៉ែត្រ ។


គួរឲ្យដឹងផងដែឬថា លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និង ជាសមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី បានឧបត្ថម្ភ ជួសជុលផ្លូវលំ ចំនួន១៣ខ្សែ ប្រវែងជាង៤គីឡូម៉ែត្រ ជូនពលរដ្ឋតាមភូមិនានា ក្នុងឃុំជើងគោប្រើប្រាស់ ក្រោយផ្លូវលំទាំងនោះ រងការខូចខាត៕










