ព្រឹត្តិការណ៍

ឧកញ៉ា ទៀ វិចិត្រ នាំយកអំណោយ មួយចំនួន ជូនក្រុមគ្រូពេទ្យ ដែលកំពុង ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ កងកម្លាំង នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) និងជាសមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បាននាំយកអំណោយ មានបាយ៥០ប្រអប់ ទឹកក្រូច៥កេស ទឹកផ្លែឈើ៥កេស ខារ៉ាបាវ៥កេស បាកាស៥កេស ទឹកសុទ្ធ៣០កេស កាហ្វេ១៥កញ្ចប់ធំ និងថវិកា ចំនួន៤លានរៀល ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ច ចាក់វ៉ាក់សាំង ការពារការរីករាលដាល នៃជំងឺកូវីដ-១៩ ជូនដល់កងកម្លាំង នៅគិលានដ្ឋាន មូលដ្ឋានសមុទ្រ៕

Most Popular

To Top