ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ក្រុមការងារ បន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ សម្រាប់ថ្ងៃទី៦ ឧបត្ថម្ភដល់ក្រុមការងារ ជួរមុខរបស់រដ្ឋបាលខេត្ត ដែលកំពុងប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័ក កន្លែងចាក់វ៉ាក់សាំង បង្ការជំងឺកូវី-១៩ និងកន្លែងព្យាបាល អ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ សរុបជាង ១០០០នាក់៕




















