ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រឲ្យក្រុមហ៊ុនវិនិយោគ ចំនួន ៥បន្ថែមទៀត ទៅលើគម្រោង បង្កើតរោងផលិតថាមពលអគ្គិសនី ប្រើដោយធ្យូងថ្ម ដែលមានទុនវិនិយោគប្រមាណ ១២៨៣ លានដុល្លារ និងរោងចក្រផលិតឱសថ រោងចក្រផលិតអេប៉ុងស៍ ខ្នើយ ព្រមទាំងរោងចក្រកែច្នៃវេចខ្ចប់ ផលិតផលកសិកម្មផ្សេងទៀត។
តាមសំណើរសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការ តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន៖

គម្រោងបង្កើតរោងចក្រ ផលិតថាមពលអគ្គិសនី ប្រើដោយធ្យូងថ្ម របស់ក្រុមហ៊ុន “HUADIAN SIHANOUKVILLE POWER GENERATION CO., LTD” ជាគម្រោងរោងចក្រថាមពល ដែលមាន អានុភាព ៧០០មេហ្កាវ៉ាត់ មានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុទី១ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ព្រមទាំងមានទុនវិនិយោគប្រមាណ ១២៨៣លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន ៥២០កន្លែង៕ ប្រភព៖ sabay
