កីឡា

ស្ថានីយ៍ទូរទស្សន៍ CNC ប្រកាសបើកការប្រកួតប្រដាល់គុនខ្មែ “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” ជាផ្លូវការ

ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ CNC បានសហការជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរនាថ្ងៃ២៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសជាផ្លូវការនូវកម្មវិធី ប្រដាល់គុនខ្មែរដ៏លេចធ្លោមួយទៀត ដែលមារហ័យសនាមថា “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” នៅស្ថានីយ៍ទូរទស្សន៍CNC ដោយមានកីឡាករជើងខ្លំាំងគុនខ្មែរ ៨នាក់ ប្រជែងយកទឹកប្រាក់ ៥ពាន់ដុល្លារ ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងគោជល់។

លោក ម៉ា ស៊ីថេត អ្នកគ្រប់គ្រងកម្មវិធីប្រដាល់គុនខ្មែរ ស្ថានីយ៍ទូរទស្សន៍ CNC បានប្រាប់ឲ្យដឹងថាការប្រកួត “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” យើងបានសម្រិតសម្រាំងរកកីឡាករ ជើងខ្លាំង៨រូបចែកចេញជាពីពូលគឺ ពូលA និងពូល B ក្នុងមួយពូលមានកីឡាករចំនួន ៤រូប ត្រូវប្រកួតប៉ះគ្នាទៅវិញទៅមកដើម្បីសន្សំពិន្ទុ។ ក្រោយពីក្រុមទាំង២ បានការប្រកួតចប់រួចរាល់អស់ហើយ យើងនឹងរកឃើញជើងខ្លាំង ២រូប ក្នុងពូលនីមួយៗតាមរយៈពិន្ទុសន្សំរបស់ពួកគេ។ នៅជុំបន្ទាប់គឺជាការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករលេខ១ពូល A ប្រកួ តកីឡាករលេខ២ ពូល B និងកីឡាករលេខ១ ពូល B ប៉ះកីឡាករលេខ២ពូល A បន្ទាប់ តាមកីឡាករ២នាក់ ដែលបានទទួលជ័យជម្នះឡើង ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមទឹកប្រាក់ ៥ពាន់ដុល្លារ និងខែ្សក្រវាត់។

លោកបានបន្តថា អ្នកឈ្នះបានទឹកប្រាក់ ៥ពាន់ដុល្លារ បានខ្សែក្រវាត់មួយនេះនៅមិនទាន់ មានឈ្មោះជាម្ចាស់ជើងឯក “អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក” ពេញលេញនៅឡើយទេ ព្រោះគេត្រូវប្រកួតមួយតំណាក់កាលទៀត នោះគឺត្រូវប្រកួតយកខ្សែក្រវាត់ពិតប្រាកដ ប្រចាំកម្មវិធីជាមួយម្ចាស់ជើងឯក “អ្នកតស៊ូគុនខ្មែរគោជល់” រដូវកាលចាស់ ឃឹម បូរ៉ា ម្តងទៀតដោយមានទឹកប្រាក់ លើកទឹកចិត្តចំនួន ៥ពាន់ដុល្លារផ្សេងទៀតដែរ។

លោកបានបន្ថែមទៀតថា កម្មវិធីដ៏គគ្រឹកគគ្រេងថ្មីប្លែកខុសពីលើកមុននេះ ដោយសារលោកចង់ធ្វើឲ្យខ្សែក្រវាត់ ដែលកីឡាករទទួលបានកាន់តែ មានតម្លៃថែមទៀត។ ដូចនេះខ្សែក្រវាត់នឹងត្រូវឆ្លាក់ឈ្មោះ កីឡាករម្ចាស់ជើងឯកង និងដាក់ឲ្យដណ្តើមគ្នាទៅវិញទៅមក តាមរូបភាពប្រកួតដដែល ឬទៅតាមរូបមន្តផ្សេងទៀត ដោយផ្អែកទៅលើស្ថានការណ៍ជាក់ស្តែង។

កីឡាករទាំង៨នាក់ចូលរួមប្រកួតក្នុងពូល A ៖សូត្រ វាសនា, ឈុត សេរីវណ្ណថង, ម៉ឺន មេឃា, និង ឡុង ជិន ចំណែកពូល B មាន ចាន់ សំអាត, អេលីត ចំរើន, វេង សុភ័ក្រ និង តាញ់ មករា ។ ក្រៅពីអ្នកលេខ១ ទទួលបានខ្សែក្រវាត់និងទឹកប្រាក់ ៥ពាន់ដុល្លារ ហើយនោះអ្នកលេខ២ ក៏ទទួលបានទឹកប្រាក់លួងចិត្តចំនួន ពីរពាន់ដុល្លារនិងពានមួយ អ្នកលេខ៣ ទទួលបានទឹកប្រាក់មួយពាន់ប្រាំរយដុល្លារ អ្នកលេខ៤ ទឹកប្រាក់មួយពាន់ដុល្លារផងដែរ។ រីឯកម្មវិធីនេះនឹងផ្តើមធ្វើឡើងពីថ្ងៃសៅរ៍ ទី៣ មេសា នេះតទៅហើយនៅសង្វៀន CNC ឬស្សីកែវចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ៕

Most Popular

To Top