ព្រឹត្តិការណ៍

រុស្ស៊ីបញ្ជូន នាវាចម្បាំង ទៅសមុទ្រខ្មៅ ដើម្បីធ្វើសមយុទ្ធ

បរទេស៖ក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី បាននិយាយនៅ ថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងតែបញ្ជូនននាវាទ័ពជើងទឹកជាង១០គ្រឿង ដែលរួមមានទាំងទូក សម្រាប់ចតនិងនាវាចម្បាំងកំាភ្លើងធំ ចេញពីសមុទ្រកាសព្យែន ទៅកាន់សមុទ្រខ្មៅ ចូលរួមក្នុងសមយុទ្ធ។

បណ្ដាប្រទេសលោកខាងលិចនិងប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ បានបង្ហាញនូវក្តីព្រួយបារម្ភជុំវិញការបង្កើនកម្លាំងយោធារុស្ស៊ី នៅក្បែរប្រទេសអ៊ុយក្រែន ចំណែកទីក្រុងមូស្គូនិយាយថា កងកម្លាំងរបស់ខ្លួននោះ នឹងស្ថិតនៅទីនោះតាមដែលខ្លួនមើលឃើញថាសាកសម និងថា ពួកគេមិនបង្កការគម្រាមកំហែងនោះឡើយ។

ក្រសួងការពារជាតិរុស្ស៊ីត្រូវបានគេដកស្រង់សម្តីនៅថ្ងៃព្រហស្បតិ៍នេះយ៉ាងដូច្នេះថា “ជាផ្នែកនៃការត្រួតពិនិត្យសមយុទ្ធរដូវរងារ នាវាបើកបានទាំងក្នុងទឹកនិងលើគោកនិងនាវាកាំភ្លើងធំជាង១០គ្រឿង និងនាវានៃកងកម្លាំងយោធាភាគខាងត្បូង កំពុងតែធ្វើការចល័តនាវាចេញពីសមុទ្រកាសព្យែន ទៅកាន់សមុទ្រខ្មៅ”។

គួរបញ្ជាក់ថា កងនាវាចម្បាំងនៅសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី មានមូលដ្ឋានប្រចាំការនៅតំបន់គ្រីមា ជាទីដែលប្រទេសរុស្ស៊ី យកពីអ៊ុយក្រែនដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤ ហើយក្នុងពេលបច្ចុប្បន្ននេះ ទីក្រុងកៀវចង់បានឧបទ្វីបមួយនេះត្រឡប់មកវិញ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top