ប្រាសាទអង្គរវត្ត បានស្ថិតក្នុងគំនិត របស់អ្នករចនាម៉ូតប៉ែក បស្ចិមប្រទេស រាប់រយឆ្នាំមកហើយ ។ ប្រាសាទដ៏អស្ចារ្យរបស់កម្ពុជា មួយនេះ សព្វថ្ងៃបានតំណាង ឱ្យព្រះរាជាណាចក្រកម្ពុជា ហើយថែមទាំងស្ថិត នៅចំកណ្តាលទង់ជាតិកម្ពុជាទៀតផង ។
នៅចុងទសវត្សឆ្នាំ ១៨០០ និងដើមទសវត្ស ១៩០០ អង្គរវត្តបានក្លាយជាត្បូងពេជ្រ នៃ អាណានិគមនិយមបារាំង។ ពិព័រណ៍អាណានិគមដែលបារាំង បានធ្វើជាម្ចាស់ផ្ទះ បានរំលេចនូវរូបរាងប្រាសាទ អង្គរវត្តដែលបានសាងសង់ឡើង នៅក្នុងឆ្នាំ ១៩៣១ គូរប្លង់ស្ថាបត្យករបារាំងល្បីៗរួចទាំង លោកហ្សក គ្រោលីយេរ៍ (George Groslier) ជាអ្នកគូរប្លង់សារមន្ទីរជាតិ របស់កម្ពុជាយើងសព្វថ្ងៃ ។
សំណង់ប្រាសាទចម្លង នៃប្រាសាទអង្គរវត្តខ្មែរ បានដាក់តាំងបង្ហាញនៅប្រទេសបារាំង ក្នុងកំឡុងពិព័រណ៌អាណានិគម ឆ្នាំ ១៩៣១ ។ ពិព័រណ៍នេះ គឺជាការតាំងពិព័រណ៍អន្ដរជាតិមួយ ដែលបានធ្វើឡើងនៅទីក្រុងប៉ារីស ក្នុងរយៈពេលប្រាំមួយ ខែ ។ ពេលនោះឃើញមានការចូលរួម របស់មហាអំណាច អាណានិគមផ្សេងៗ ដូចជាអង់គ្លេស ព័រទុយហ្កាល់ និងសហរដ្ឋអាមេរិក ។
ប្រាសាទអង្គរនៅ ប្រទេសបារាំង បានបង្ហាញឱ្យបរទេស ឃើញពីស្ថាបត្យកម្ម នៃសំណង់ប្រាសាទ ដ៏មហិមារបស់កម្ពុជា និងជាដួងព្រលឹងជាតិ របស់ប្រជាជនកម្ពុជា ទាំងមូល ។ គួរឱ្យសោកស្តាយដែល សំណង់ប្រាសាទ អង្គរវត្តនៅ ទីក្រុងប៉ារីស ប្រទេសបារាំងនេះ ត្រូវបានកម្ទេចដោយការទម្លាក់គ្រាប់បែក នៅអំឡុងសង្គ្រាមលោកលើកទី២ ៕ sabay