ព្រឹត្តិការណ៍

កូនខ្មែរគ្រប់រូបត្រូវដឹង លក្ខណៈពិសេសរបស់ប្រាង្គប្រាសាទអង្គរវត្ត ស្ថាបត្យកម្មកំពូលគ្មានពីរលើ​លោក

ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿង នៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជាយើង ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយ របស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយ ខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះគេមិនស្គាល់ទេ ឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរទើបគេស្គាល់ ។ ដូច្នេះការឈ្វេង យល់ដឹងពីប្រាសាទអង្គរវត្ត គឺជាការចាំបាច់ណាស់ សម្រាប់យើង ជាម្ចាស់ទឹក ដីអង្គរនេះ ។ ក្នុងន័យនេះហើយ ដែលយើងនឹងលើកឡើង នៅខាងក្រោមអំពីលក្ខណៈខ្លះនៃស្ថាបត្យកម្មដ៏អស្ចារ្យនេះ ។

អង្គរវត្តជាប្រជុំអគារប្រាសាទ ព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនា ដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទអង្គរត្រូវបានកសាងឡើង ដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យនិងមានឈ្មោះល្បីល្បាញ រន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក ។ ប្រាង្គប្រាសាទដ៏មហិមានេះ សង់ឡើងនៅដើមសតវត្សទី១២ នៅយសោធរបុរៈដោយអធិរាជាណាចក្រខ្មែរ ​ឧទ្ទិសដល់ព្រះវិស្ណុ។

តាមការសន្និដ្ឋាន របស់ក្រុមអ្នកស្រាវជ្រាវ ប្រាសាទអង្គរវត្ត ប្រើកម្លាំងពលកម្មមនុស្សប្រមាណជាង ៣០ម៉ឺននាក់ និងដំរី ជាង ៦ពាន់ក្បាល និងប្រើប្រាស់ថ្មសរុបប្រមាណជាង ១០លានតោននៅក្នុងទំហំ ខ្នាត និង ភាពស៊ីមេទ្រី ឡើងដល់កំពូល ដែលត្រូវបាន គេជឿថាជាប្រាសាទសាសនា ដ៏ធំបំផុតជាស្ថាបត្យកម្មកំពូលក្នុងលោក។

រៀងរាល់ខែកញ្ញា ចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃ ទី២៣ ខែកញ្ញា និងក្នុងខែមិនា គឺព្រះអាទិត្យរះនិង លិចចំកណ្តាលកំពូល ប្រាសាទអង្គរវត្ត ដែលចែករយៈពេលយប់និងថ្ងៃស្មើគ្នា ឬហៅថា(សមរាត្រី) គ្រប់អ័ក្សនៃប៉ម របស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ(Draco) កញ្ជុំសកលដែលមានអាយុកាល២លានឆ្នាំ ដែលមានចម្ងាយពីផែនដី ១៩ទ្រីលានគីឡូម៉ែត្រ ដោយស្មើនិងរវង្វាស់កាំរស្មីព្រះអាទិត្យ ២ឆ្នាំពន្លឺ ។ អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី៧ នៃរយៈទទឹងរបស់ផែនដីដែលខ្សែរនោះជាន់គ្នាជាមួយនឹង ប្រាសាទពីរ៉ាមីត ជីហ្សា របស់អេស៊ីប ប្រាង្គឆីកឈេនអ៊ីតសា របស់ម៉ិចស៊ិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិ របស់ឈីលី ។

ជាងនេះទៀត ប្រាង្គអង្គរ មានលក្ខណៈពិសេស គឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល និងជាប្រាសាទសង់អំពីថ្ម ដែលនៅគង់វង្សល្អបំផុត រហូតរាប់រយឆ្នាំ គឺជាប្រាសាទតែមួយគត់ ដែលបានបន្សល់ ទុកនូវមជ្ឈមណ្ឌល សាសនាដ៏ សំខាន់មួយ ចាប់តាំងពីព្រហ្មញ្ញ សាសនាបូជាដល់ព្រះវិស្ណុ រហូតមកដល់ពុទ្ធនិយម។ ប្រាសាទអង្គរ ស្ថិតក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូល នៃស្ថាបត្យកម្មខ្មែរ បានក្លាយជានិមិត្តរូបជារបស់កម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាពតំណាង ប្រទេសជាតិ និងដួងព្រលឹង ពលរដ្ឋខ្មែរគ្រប់ៗរូប៕sabay

Most Popular

To Top