មជ្ឈមណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានអះអាងថា មេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ មានវត្តមាន នៅប្រទេសកម្ពុជា។មេអំបៅធម្មតា និងមេអំបៅខ្មោច ពួកវាស្ថិតនៅក្នុងលំដាប់ថ្នាក់សត្វ ល្អិតដែលមានក្រឡាស្លាប រាងដូចស្រកា (Lepidoptera- meaning scale wing)។ យ៉ាងណាក៏ដោយ មនុស្សជាច្រើននៅជុំវិញពិភពលោកចាប់អារម្មណ៍តែចំពោះ មេអំបៅធម្មតា ហើយខ្លាចមេអំបៅខ្មោចទៅវិញ ។



មេអំបៅធម្មតា និងមេអំបៅខ្មោចមានតួនាទី សំខាន់ដូចគ្នា នៅក្នុងស្ថានប្រព័ន្ធរបស់យើង ។ ដោយមេអំបៅខ្មោចមានចំនួន ប្រភេទច្រើនលើសលប់ជាងមេអំបៅធម្មតា (រាប់តាមលំដាប់ថ្នាក់ មានរហូតដល់ទៅ ៨៩-៩៤%) ពួកវាសម នឹងទទួលបាននូវការស្រលាញ់ពេញ ចិត្តពីយើងដូចគ្នា។


មេអំបៅខ្មោចត្រូវបានគេទទួលស្គាល់ថា ជាភ្នាក់ងារដំណើរលំអងដ៏ មានសារៈសំខាន់ និងជាប្រភពប្រូតេអ៊ីន ដែលមានប្រយោជន៍ ចំពោះសត្វជាច្រើនដូចជា ថលជលិក (សន្ដានកង្កែប) សន្ដានប្រចៀវ និងបក្សីសត្វ។ ការសិក្សាមួយបានបង្ហាញថា តាមកំណត់ត្រាសម្គាល់ បក្សីមួយក្បាលស៊ីដង្កូវ មេអំបៅខ្មោចរហូតដល់ទៅហាសិបពាន់លាន (៥០,០០០,០០០,០០០) ក្បាលក្នុងមួយឆ្នាំ ។


ក្នុងខណៈដែលទីជម្រក របស់វាមានការរេចរឹល ការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត និងការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ចម្បងចំពោះចំនួនមេអំបៅ ខ្មោចទាំងនោះ ៕
