ព្រឹត្តិការណ៍

កម្មក្រាស់ម្ល៉េះ ! ឥណ្ឌា​ រកឃើញអ្នកស្លាប់ ដោយសារជំងឺ ផ្តាសាយបក្សីដំបូងគេ នៅក្នុងប្រទេស

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ បានស្លាប់ នៅក្នុងប្រទេសឥណ្ឌា ដោយសារជំងឺ ផ្តាសាយបក្សី បង្កឡើងដោយវីរុស H5N1 ដែលនេះជាការករណីស្លាប់ដំបូងគេ នៅក្នុងប្រទេស ។ ជំងឺផ្តាសាយបក្សី H5N1 បានបង្ហាញពីហានិភ័យថ្មី ដែលអាចកើតមាន សម្រាប់ប្រទេសឥណ្ឌា ដែលមានប្រជាជន ច្រើនបំផុតទី ២ នៅលើពិភពលោក និងកំពុងប្រយុទ្ធប្រឆាំង នឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ ។

សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលប្រទេសឥណ្ឌា បានឱ្យដឹងថា ក្មេងប្រុសខាងលើ ត្រូវបានគេអនុញ្ញាតឱ្យចូលព្យាបាល នៅវិទ្យាស្ថានវេជ្ជសាស្រ្តមួយ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃអង្គារ ទី២០ ខែកក្កដា រូបគេក៏បានទទួលមរណភាព បន្ទាប់ពីសរីរាង្គជាច្រើនទទួលរង ការបំផ្លាញដោយវីរុស ។

ប្រទេសឥណ្ឌា បានរកឃើញការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សី ទៅលើសត្វបក្សីជាច្រើនក្បាល នៅក្នុងរយៈពេល ២ទសវត្ស ចុងក្រោយនេះ ដែលករណីទាំងអស់ ត្រូវបានគ្រប់គ្រង យ៉ាងល្អប្រសើរ ។ កន្លងមកមិនមានករណីផ្តាសាយបក្សី ណាមួយត្រូវបានរាយការណ៍ថា កើតលើមនុស្សនៅក្នុង ប្រទេសនេះទេ ៕ sabay

Most Popular

To Top