ថៃ ត្រៀមរួចរាល់ដើម្បីចែកស្រោមអនាម័យ និង ថ្នាំពន្យារកំណើត ដោយឥតគិតថ្លៃទៅដល់យុវវ័យ អាយុចាប់ពី ១៥ឆ្នាំឡើងទៅ។ នេះបើតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្តិ៍។
វេជ្ជបណ្ឌិត Jakkrit Ngowsiri បានបញ្ជាក់ឱ្យដឹងថា យុទ្ធនាការ ចែកស្រោមអនាម័យ និងថ្នាំពន្យារកំណើត ដោយឥតគិតថ្លៃ ទៅដល់យុវវ័យនេះ ធ្វើឡើងដើម្បីចូលរួមផ្សព្វផ្សាយ អំពីការរួមភេទ ដោយសុវត្ថិភាព ការពារពីការឆ្លង ជំងឺកាមរោគ និងជំងឺអេដស៍ ។ លោកបន្តថា មួយវិញទៀតគឺដើម្បីការពារ ខ្លាចភ្លាត់ធ្វើឱ្យ មានកូនដោយចៃដន្យ ជាពិសេសក្នុងចង្កោម យុវវ័យតែម្តង ។
ប្រភពខាងលើបានបញ្ជាក់ថា ជនជាតិថៃអាយុ ១៥ឆ្នាំឡើងទៅ ចំពោះបុរសនឹងទទួល បានស្រោមអនាម័យ ១០ ក្នុងមួយសប្តាហ៍ ដោយឥតគិតថ្លៃ។ ចំពោះនារី នឹងទទួលបានថ្នាំពន្យារកំណើត ១៣ប្រអប់ ក្នុងរយៈពេលមួយឆ្នាំ ដោយឥតគិតថ្លៃ ដូចគ្នាផងដែរ ៕