ព្រឹត្តិការណ៍

ហេតុអ្វី បានជាកោះបាលី របស់ឥណ្ឌូនេស៊ីល្បីល្បាញ រហូតមនុស្សជាច្រើន ចង់ទៅយ៉ាងហោច ឲ្យបាន ១ដងនៅក្នុងជីវិត

បាលីគឺជាកោះដ៏ល្បីល្បាញបំផុត នៃកោះរាប់ពាន់នៅប្រជុំកោះឥណ្ឌូណេស៊ី ដែលត្រូវបានអ្នកទេសចរ ស្គាល់អស់ជាច្រើនទសវត្សមកហើយ រហូតត្រូវចាត់ទុកជាគោលដៅ​ ទេសចរណ៍លេខ១ នៅប្រទេសឥណ្ឌូនេស៊ី ។

ឆ្នេរដ៏ធំទូលាយ និងពណ៌បៃតង អមដោយភ្នំភ្លើង​គ្របដណ្តប់ ជាច្រើនកន្លែងបានទាក់ទាញភ្ញៀវ ទេសចរបរទេសរាប់លាន នាក់ក្នុងមួយឆ្នាំ។ ទេសភាពតែមួយមុខ មិនមែនជាឧបករណ៍ទាក់ទាញ របស់កោះបាលីនោះទេ ទីនោះថែមទាំងមានសំណង់ស្ថាបត្យកម្ម​ទាំងបុរាណ និងទំនើប លាយបញ្ចូលគ្នារវាងបច្ចុប្បន្ន និងអតីតកាលដ៏រុងរឿង។

កោះបាលីត្រូវបាន គេចាត់ទុកថា ជាកោះមួយក្នុងចំណោមកោះ ដែលទាក់ទាញបំផុត នៅក្នុងពិភពលោក និងជា គោលដៅទេសចរណ៍ ក្រេបទឹកឃ្មុំដ៏ពេញ និយមនៅអាស៊ី និងតំបន់ ។​ កោះនេះត្រូវបានសរសេរក្នុងសៀវភៅ Eat, Pray, Love ដ៏ល្បីល្បាញរបស់ Elizabeth Gilbert បន្ថែមពីនោះក៏ត្រូវបានប្រើ សម្រាប់ការថតខ្សែភាពយន្តធំៗ ជាច្រើនរាប់មិនអស់។

បឹងភ្នំភ្លើង វាលស្រែលើទីវាល និងចង្កេះភ្នំ ថ្ងៃលិចដ៏ស្រស់ស្អាតនៅកោះបាលី និងភូមិដែលជាប់នឹងជម្រាលភ្នំភ្លើងសកម្ម និងបឹងទឹកក្ដៅ គឺជាជំរើសល្អបំផុតសម្រាប់អ្នកទេសចរនានា។ កោះបាលីមានទំហំតូចល្មមដែលអាចធ្វើដំណើរកម្សាន្តពេលថ្ងៃដើម្បីរុករកព្រៃ រីឯ ការស្នាក់នៅទីនោះមិនចាំបាច់ទាល់តែអូតែលធំៗដែរ គឺមានជា Resort និងបឹងកាឡូ តម្លៃត្រឹម ៥០ដុល្លារឡើងទៅក៏មាន៕

Most Popular

To Top